ចូលរួមរំលែកទុក្ខ តារាសម្តែង ដាវ ដាវីកា កំពុងជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់
ពេលនេះដែរតារាសម្តែងរូបស្រស់ ដាវ ដាវីកា កំពុងជួបទុក្ខធំដោយម៉ាក់អ៊ំរបស់នាងបានទទួលមរណភាពកាលពីពេលថ្មីៗនេះ ។ ជាមួយនឹងការសោកស្តាយចំពោះការចាកចេញដោយគ្មានការវិលត្រលប់នេះ ដាវ ដាវីកា ក៏បានឧទ្ទិសឱ្យវិញ្ញាណក្ខន្ធម៉ាក់អ៊ំរបស់នាងបានទៅដល់ទីស្ងប់សុខផងដែរ ។
ជាមួយនឹងរូបភាពកាន់មរណទុក្ខ ដាវ ដាវីកា បានបង្ហោះសារថា «សូមឱ្យវិញ្ញាណក្ខន្ធរបស់ម៉ាក់អ៊ំ ទៅដល់សុគតិភព ។ សូមម៉ាក់កុំបារម្ភ គ្រប់គ្នានឹងនៅជាមនុស្សល្អបំផុត» ។ ក្នុងនោះ ដាវ ដាវីកា មិនបានបញ្ជាក់ថា ម្តាយធំរបស់នាងបាត់បង់ជីវិតដោយសារជំងឺអ្វីឡើយ ។ ការបាត់បង់មនុស្សជាទីស្រឡាញ់របស់តារាសម្តែង ដាវ ដាវីកា ក៏ទទួលបានការចូលរួមរំលែកទុក្ខពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រជាច្រើន ។ ពេលនេះដែរសពម៉ាក់អ៊ំ របស់តារាសម្តែងរូបនេះតម្កល់នៅខេត្តកំពង់ស្ពឺ ដូច្នេះមិនមានវត្តមានអ្នកសិល្បៈចូលរួមឡើយ ។
ដាវ ដាវីកា គឺជាតារាសម្តែង និងជាតារាម៉ូដែលដែលមានសម្រស់ស្អាត និង មានប្រជាប្រិយភាពគួរសម ។ នាងលេចមុខនៅក្នុងការសម្តែងរឿង និង ស្ប៉តពាណិជ្ជកម្មជាច្រើន ហើយក៏មានការលើកឡើងថាទម្រង់មុខរបស់ នាងស្រដៀងនឹងមុខរបស់តារាសម្តែងរៀមច្បង តូតា ៕