ផ្ទុះការលើកសរសើរ ក្រោយ ពេជ្រ សូលីកា ធ្វើរឿងមួយនេះជូនមន្ទីរពេទ្យកុមារជាតិ
ស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំងបែបនេះ តារាចម្រៀង ពេជ្រ សូលីកា បានចូលរួមជាមួយនឹងការឧបត្ថម្ភសម្ភារមួយចំនួនដល់មន្ទីរពេទ្យកុមារជាតិ ។ កាយវិការក៏ដូចជាទឹកចិត្តរបស់តារាចម្រៀងរូបនេះ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងប្រឈមជាមួយនឹងជំងឺរាតត្បាត ក៏ទទួលបានការសរសើរពីសំណាក់មហាជនជាច្រើនផងដែរ ។
ថ្មីៗនេះ ពេជ្រ សូលីកា បានយកសម្ភារដែលមានដូចជាទឹកសុទ្ធប្រមាណជា ៧០ កេស និង ម៉ាស់ដើម្បីជូនដល់មន្ទីរពេទ្យកុមារជាតិ ។ ក្នុងនោះតារាចម្រៀងរូបនេះបានលើកឡើងថា បើទោះមិនមែនជាអំណោយដែលច្រើន តែនាងគិតថាវាប្រសើរជាងអត់ ហើយនាងនឹងមានគម្រោងចុះជួយស្ថាប័នមួយចំនួនទៀតទៅតាមលទ្ធភាព ។ ការលើកឡើងរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរពីទឹកចិត្តក្នុងការចូលរួមជួយសង្គមដែលកំពុងមានវិបត្តិបែបនេះ ។
បើទោះមិនទាន់មានបទចម្រៀងថ្មីៗសម្រាប់ចរាចរនៅលើទីផ្សារក្នុងរយៈពេលនេះក៏ពិតមែន ពេជ្រ សូលីកា កំពុងមានហាងឆេងក្នុងការថតស្ប៉តផលិតផលនានាជាច្រើន ។ ក្រៅពីនេះតារាចម្រៀង ពេជ្រ សូលីកា ក៏បានយកពេលវេលាមកលក់ផលិតផលនានាតាមអនឡាញបន្ថែមពីលើហាងបាយស្រារបស់នាងដែលកំពុងដំណើរការយ៉ាងរលូនផងដែរ ៕