មហាជនស្រឡាំងកាំង! ឈុតតំណាងជាតិ «ទេពរួបរួម» បំពាក់លើ រ៉េត សារីតា លេចធ្លោអស់ទាស់
ដោយសារតែពេលវេលាខ្លីកៀកជិតដល់ថ្ងៃប្រកួតទៅហើយ តែឈុតល្ខោនតុក្កតា ឬ ឈុតអាយ៉ងខ្មែរ នៅមិនទាន់រួចស្រេចនៅឡើយ ។ ក្នុងនោះ ក្រោយពីពិភាក្សាគ្នាមក អ្នកគ្រប់គ្រងកម្មវិធីប្រឡង Miss Universe Cambodia លោក ម៉ែន និមលរ័ត្ន ក៏បានសម្រេចជ្រើសយកឈុត «ទេពរួបរួម» ទៅជំនួសវិញ ។
ដោយឡែកបន្ទាប់ពី មានការផ្លាស់ប្ដូរនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ព្រោះថានៅសុខៗស្រាប់តែប្ដូរឈុតយ៉ាងទាន់ហន់បែបនេះ ព្រោះមហាជនជាច្រើនយល់ថាឈុត អាយ៉ងខ្មែរ ស័ក្តិសមនឹងបវរកញ្ញាខ្មែរ រ៉េត សារីតា ជាងឈុតទេពរួបរួម ។
យ៉ាងណានៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ ស្រាប់តែធ្វើឱ្យមហាជនស្រឡាំងកាំងគ្រប់គ្នា បន្ទាប់ពីផេកផ្លូវការកម្មវិធី ប្រឡង Miss Universe Cambodia បង្ហោះរូប កញ្ញា រ៉េត សារីតា គ្រងឈុតទេពរួបរួមនោះ ពិតជាស្រស់ស្អាត និង លេចធ្លោខ្លាំងណាស់ ជាពិសេសឈុតនេះមានអត្ថន័យល្អ ឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ខ្មែរដ៏ត្រចះត្រចង់ផងដែរ ។
ក្រោយពីឃើញឈុតនេះហើយ បានធ្វើឱ្យមហាជនអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នា ហើយគេក៏សង្ឃឹមថាឈុតនេះនឹងអាចនាំជ័យលាភីជូនកម្ពុជាថែមទៀតផង៕