មិនប្រាថ្នាទ្រព្យស្ដុកស្ដម្ភ សុខ សោម៉ាវត្តី សូមឱ្យតែកូនស្រីជួបរឿងទាំងនេះពេញមួយជីវិត
ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា តារាសម្ដែង សុខ សោម៉ាវត្តី បានចែកផ្លូវជាមួយអតីតស្វាមី រស់នៅស្ពាយឈ្មោះជាស្រ្តីមេម៉ាយកូនមួយច្រើនឆ្នាំមកហើយ ប៉ុន្ដែទោះបីជាបែបនេះ នាងបានបំពេញតួនាទីជាឪពុកផង និង ម្ដាយផង មើលថែចិញ្ចឹមបីបាច់ថែរក្សា ផ្ដល់ភាពកក់ក្ដៅឱ្យកូនស្រីបានគ្រប់គ្រាន់ល្អណាស់ ។
នាងតូច Jasmine ជាក្មេងស្រីឆ្លាត ស្ដាប់បង្គាប់ម្ដាយ និង គួរឱ្យស្រឡាញ់ណាស់ ព្រោះថាពេលនេះ នាងតូចក៏មានអាយុជិត ១០ ឆ្នាំហើយដែរ ។
នៅក្នុងឱកាសថ្ងៃខួបកំណើតកូនស្រីបណ្ដូលចិត្ត សុខ សោម៉ាវត្តី បានបង្ហោះសារជូនពរកូនពោរពេញដោយក្ដីស្រឡាញ់ ភាពផ្អែមល្ហែមបំផុត ប៉ុន្ដែរឿងដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះ តារាសម្ដែងឆ្នើមរូបនេះ មិនប្រាថ្នាឱ្យកូនស្រីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែបែរជាសុំរឿងផ្សេងទៅវិញ ។
សុខ សោម៉ាវត្តី បានរៀបរាប់ថា «Happy birthday my little gal mommy ស្រឡាញ់កូនខ្លាំងណាស់ គ្មានអ្វីធំដុំទេកូនឆ្នាំនេះសាមញ្ញលក្ខណៈគ្រួសារ តែគឺពោរពេញដោយការស្រឡាញ់ សូមឱ្យកូនសុខភាពល្អ និង មានសេចក្ដីសុខ អ្វីដែលម៉ាក់ចង់បានពីកូនគឺមិនច្រើនទេគឺ ស្នាមញញឹមរបស់កូន សូមឱ្យកូនលូតលាស់ដោយការធ្វើល្អ គិតល្អ និង ជួបមនុស្សល្អពេញមួយជីវិតរបស់កូន Love u all of my heart» ។
នេះជាទឹកចិត្តរបស់តារាសម្ដែង សុខ សោម៉ាវត្តី ក្នុងនាមជាម្ដាយមួយរូប សូមឱ្យតែកូនស្រីធំឡើងប្រកបដោយកន្លងធម៌ ធ្វើល្អ គិតល្អ និង ជួបមនុស្សល្អៗពេញមួយជីវិត ៕