ការងារជោគជ័យមែនតែ គឹម លីហ្សា ត្អូញថាខ្លួនមិនស្រណុកដូចគេ ព្រោះរឿងម្យ៉ាង
ក្រោយពីវិលត្រលប់មកកាន់ទឹកដីកំណើត និង បង្កើតមុខជំនួយជាច្រើនហើយ អតីតតារាសម្តែង និង ចម្រៀង គឹម លីហ្សា កាន់តែជោគជ័យខ្លាំងទៅលើរបររកស៊ីរបស់នាង ដោយមានទាំងហាងផលិតផលថែសម្រស់ ហាងលក់គ្រឿងម្ជូរ ក៏ដូចជាចំណីអាហារផ្សេងៗជាច្រើនទៀត ។
ជាការពិត គឹម លីហ្សា ហាក់ទទួលបានភាពជោគជ័យយ៉ាងខ្លាំងលើមុខជំនួយបច្ចុប្បន្នរបស់នាង ប៉ុន្តែបើក្រឡេកទៅមើលជីវិតគូរបស់នាងនោះវិញ តារាស្រីរូបនេះហាក់ធ្លាប់បានបង្ហើបប្រាប់ជារឿយៗពីរឿងរកាំរកូសក្នុងគ្រួសារ ប៉ុន្តែទោះជាយ៉ាងណាចំណងស្នេហ៍របស់នាងក៏នៅតែបន្តបានដូចដើម ។
យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ គឹម លីហ្សា ក៏បានបង្ហោះសារមួយឃ្លានៅលើគណនីហ្វេសប៊ុកពីអត្តចរិតរបស់នាង ដោយបានលើកឡើងថា ខ្លួនមិនស្រណុកដូចគេនោះទេ ។
សារដែល គឹម លីហ្សា បានសរសេរដូចអត្ថន័យខាងលើនេះដែរ គឺបានភ្ជាប់នឹងរូបភាពមួយសន្លឹកដោយបានសរសេរថា «កើតជាស្រី ធ្វើញិកញ៉ក់ មាយាខ្លះ ដកខ្ញីខ្លះ កុំធ្វើចំណាប់ពេក ចេះសព្វចេះសព្វគ្រប់ពេក រឹងមាំពេក វាវេទនាណាស់ នឿយដល់ថ្ងៃងាប់» ។ ដូចនេះហើយ មូលហេតុដែលតារាស្រីរូបនេះលើកឡើងថា នាងមិនស្រណុកដូចគេនោះ ក៏ព្រោះតែនាងមិនចេះញិកញ៉ក់ ៕