ខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ ស្រាប់តែឧកញ៉ា ប៊ុន រតនា ទម្លាយរឿងភរិយានេះឡើង
ធ្មេចបើកៗរយៈពេល ២ ឆ្នាំ ហើយ ដែលអតីតអ្នកដឹកនាំល្បីលោកឧកញ៉ា ប៊ុន រតនា និង អតីតតារាស្រី លី ឈី បានសាងចំណងអាពាហ៍ពិពាហ៍នឹងគ្នា ដោយទទួលបានកាដូកូនស្រីមួយរូបហើយដែរនោះ ។
នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ២ ឆ្នាំ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ នេះ លោកឧកញ៉ា ប៊ុន រតនា ក៏បានបង្ហោះសារអបអរថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន និង ភរិយាយ៉ាងផ្អែមល្ហែម ។ លើសពីនោះ អ្វីដែលធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ គឺលោកឧកញ៉ាបានទម្លាយរឿងជាច្រើនរបស់ភរិយាគ្មានសល់ទៀតផង ។
លោកឧកញ៉ា បានរៀបរាប់ពីភរិយា លីឈី ក្នុងថ្ងៃរំឭកខួប ២ ឆ្នាំនេះថា «រីករាយខួបអាពាហ៍ពិពាហ៍ 2 ឆ្នាំ ប្រពន្ធសម្លាញ់ ។ 05/05/2019-05/05/2021 ថ្ងៃនេះ ២ ឆ្នាំមុន គឺជាថ្ងៃដែលយើងចាប់ដៃគ្នាកសាងគ្រួសារនេះឡើង ។ រយៈពេល ២ ឆ្នាំក្នុងជីវិតគូស្វាមីភរិយានេះ បងសូមអរគុណអូន ដែលគោរពស្រឡាញ់ យកចិត្តទុកដាក់ មើលថែរក្សារគ្រួសារយើងបានយ៉ាងល្អ ។ អូនគឺជាប្រពន្ធ ម្តាយ កូន បងប្អូន ដ៏ល្អក្នុងគ្រួសារ ! ក្តីស្រឡាញ់ ភាពរីករាយ សុភមង្គល នឹងស្ថិតស្ថេរជាមួយគ្រួសារនេះជារៀងរហូត បងស្រោះឡាញ់អូន លីឈី» ។
ក្នុងនោះដែរ មហាជនអ្នកលេងបណ្តាញសង្គម មិត្តក្នុង និង ក្រៅរង្វង់សិល្បៈជាច្រើន ក៏បានចូលរួមជូនពរថ្ងៃខួបគម្រប់អាពាហ៍ពិពាហ៍របស់អ្នកទាំង ២ ក៏ដូចជាមានអ្នកបញ្ចេញមតិសរសើរយ៉ាងច្រើនថា លោកឧកញ៉ា ប៊ុន រតនា និង ភរិយា លីឈី ពិតជាមានសុភមង្គលខ្លាំង ធ្វើឱ្យអ្នកគ្រប់គ្នាប្រថ្នាដូចទៀតផង ៕