កូនស្រីកាន់តែធំ ភិន សុដាលីស ស្រាប់តែនិយាយពីរឿងអតីតកាលបែបនេះឡើង ភ្ញាក់ផ្អើលណាស់!
ភ្លេចៗត្រចៀក កូនស្រីតារាសម្ដែង ភិន សុដាលីស កាន់តែធំដឹងខុសដឹងត្រូវ ហើយនាងតូចថែមទាំងមានមុខមាត់ស្រស់ស្អាត ស្នាមញញឹមមានខួចគួរឱ្យស្រឡាញ់ឡើងហើយ ។
ទោះបីជា ភិន សុដាលីស ក្លាយស្ពាយឈ្មោះជាស្រ្តីមេម៉ាយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនស្រីតាំងពីបាតជើងក្រហមរហូតមកដល់សព្វថ្ងៃតែម្នាក់ឯង ប៉ុន្ដែនាងតូចធំលូតលាស់ឡើងពោរពេញដោយភាពកក់ក្ដៅ ក្រោមការមើលថែយកចិត្តទុកដាក់ពីម្ដាយ និង លោកតារបស់គេ ។
ដោយឡែកស្រាប់តែនៅសុខៗ ដាលីស បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះសារមួយនៅលើទំព័រផេកផ្លូវការ ដោយមានរំលេចពីរឿងអតីតកាលថែមទៀតផង ។
ពិតណាស់ដូចប្រិយមិត្តបានជ្រាបស្រាប់ ភិន សុដាលីស ធ្លាប់មានអតីតកាលដ៏ឈឺចាប់ទាក់ទងនឹងជីវិតស្នេហា ហើយសារថ្មីដែល ដាលីស បានបង្ហោះនោះមានអត្ថន័យថា «កុំបណ្តោយឱ្យអតីតកាលមករំខានផ្លូវចិត្តអ្នកច្រើនពេកអី យកវាជាមេរៀន ហើយគិតរឿងថ្មី និយាយរឿងថ្មី ធ្វើរឿងថ្មី រឿងល្អ លទ្ធផលក៏ថ្មីដែរ…» ។
លើសពីនេះ អ្នកម៉ាក់ដ៏ស៊ីវិស័យរូបនេះ ក៏បានបន្តថា «ជីវិតគឺជាការពិសោធស្រាប់ហើយ កុំគិតរឿងដែលមិនទាន់មកដល់ច្រើនពេក ព្រោះយើងអាចបាត់បង់បច្ចុប្បន្នដ៏ស្រស់បំព្រង…» ៕