រៀបការនឹងលោក អេង ឫទ្ធី ជិត ២ ឆ្នាំ ស៊ឹម សូលីកា ចែករំលែកគន្លឹះទទួលបានសុភមង្គលពេញទី
រយៈពេលជាង ១ ឆ្នាំ កន្លះមកហើយ ដែលពិធីការិនីល្បីឈ្មោះអ្នកនាង ស៊ឹម សូលីកា បានបញ្ចប់ចំណងស្នេហ៍ជាគូស្នហេ៍ក្លាយទៅជាស្វាមីភរិយាស្របច្បាប់នឹងលោក អេង ឫទ្ធី យ៉ាងមានសុភមង្គលពេញទី ។
ក្នុងនោះ មហាជនសង្កេតឃើញថា អ្នកនាង ស៊ឹម សូលីកា និង លោក អេង ឫទ្ធី មិនត្រឹមតែមានសុភមង្គលក្នុងជីវិតគូតែម្យ៉ាងនោះទេ សូម្បីតែការងារក៏ទទួលបានជោគជ័យមានឋានៈខ្ពស់មុខខ្ពស់មាត់ទៀតផង ។
គូស្វាមីភរិយាមួយគូខាងលើនេះ ក៏ត្រូវបានមហាជន មិត្តក្រៅ និង ក្នុងសិល្បៈជាច្រើន លួចសរសើរពីជីវិតរីករាយរបស់គូស្នេហ៍វ័យជ្រេនេះ ដែលតែបង្ហាញសកម្មភាពស្វីតៗជាប្រចាំហាក់មានសុភមង្គលជាងយុវវ័យមួយចំនួនផង ដែលធ្វើឱ្យមនុស្សជាច្រើនប្រាថ្នាចង់មានគ្រួសារបែបនេះ ។
យ៉ាងណាមិញថ្មីៗនេះ អ្នកនាង ស៊ឹម សូលីកា បានបង្ហោះសារមួយឃ្លាយ៉ាងមានអត្ថន័យរៀបរាប់ពីសេចក្តីសុខ សុភមង្គល របស់គ្រួសារ ពោលគឺគន្លឹះនៃជីវិតគូពោរពេញដោយស្នាមញញឹមរបស់អ្នកនាង និង ស្វាមីតែម្តង ។ អ្នកនាងរៀបរាប់ថា «សេចក្ដីសុខ សុភមង្គល សុខភាព សុវត្ថិភាព និង ស្ថិរភាពរបស់គ្រួសារ គឺស្ថិតលើពួកយើងជាអ្នករៀបចំ ហើយអនុវត្តឱ្យបានផ្ចិតផ្ចង់បំផុត នោះយើងនឹងទទួលបាននូវផលវិជ្ជមាន» ៕