ចូលវ័យ ៤០ ឆ្នាំភ្លាម កែវ ស្រីនាង កាន់តែស្រស់ខ្លាំងមើលទៅពេញភ្នែក មិនចាញ់កូនក្រមុំខ្លួន
បើគិតមកដល់ពេលនេះ តារាសម្តែង កែវ ស្រីនាង មានវ័យប្រមាណជា ៤០ ឆ្នាំ ហើយក៏មានកូនស្រីក្រមុំទន្ទឹមខ្លួនផងដែរ ប៉ុន្តែបើនិយាយពីសម្រស់របស់នាងនៅតែចាំស្អាតមិនប្រែប្រួលឡើយ ពោលគឺកាន់តែស្អាត និង ក្មេងជាងមុនថែមទៀត ។
ដ្បិតនៅមានហាងឆេងនៅក្នុងការងារសម្តែងក៏ពិតមែន ប៉ុន្តែតារាសម្តែង កែវ ស្រីនាង ហាក់មិនសូវប្រឡូកនៅក្នុងការងារនេះជាប់លាប់នោះឡើយ យូរៗនាងលេចមុខម្តងម្កាលក្នុងតំណែងជាតួធំ ហើយនៅតែទទួលបានការគាំទ្រពីសំណាក់មហាជនដដែល ។
អ្វីដែលចាប់អារម្មណ៍ បើប្រៀបធៀបសម្រស់កាលពីជាង ១០ ឆ្នាំមុន កែវ ស្រីនាង កាន់តែមានសម្រស់ស្អាត ហើយទម្រង់មុខក៏នៅតែក្មេងប្លែកខុសពីមុន ។ អ្នកគាំទ្រខ្លះសង្ស័យថានាងបានកែបន្ថែមចំណុចខ្លះនៃទម្រង់មុខ ។
បើតាមដឹងឆ្នាំនេះ តារាសម្តែងរូបរាងស្រឡូនស្អាតរូបនេះមានវ័យ ៤០ ឆ្នាំ ហើយក៏មានកូនស្រីក្រមុំម្នាក់ដែលមានវ័យ ១៧ ឆ្នាំ ដែលមានទម្រង់មុខស្រស់ស្អាតបែបកូនកាត់មិនចាញ់ម្តាយប៉ុន្មានឡើយ ។
គេចាំបានថា ត្រកូល កែវ ដែលមានសុទ្ធតែជាស្រីស្អាតដល់ទៅបីរូបនោះ ធ្លាប់វាយលុកនៅក្នុងសង្គមសិល្បៈកាលពីជាង ១០ ឆ្នាំមុន តែពេលនេះពួកគេបានចាកចេញពីការងារនេះហើយ នៅឡើយតែ កែវ ស្រីនាង ប៉ុណ្ណោះដែលនៅតែបន្តអាជីពមួយនេះ ៕