ខេម ថាភាពស្មោះត្រង់មិនអាចនាំខ្លួនក្លាយជាអ្នកមានទេ តែអាចឱ្យលោកមានតម្លៃជីវិត
ជារឿយៗមហាជនអ្នកគាំទ្រតែងសង្កេតឃើញជាញឹកដងមកហើយ ពីសកម្មភាពរបស់តារាចម្រៀងពេញនិយមលោក ខេម នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយពេលខ្លះតារាប្រុសរូបនេះតែងធ្វើឱ្យអ្នកគាំទ្រសើចរីករាយតាមរយៈការបង្ហោះសារ ហើយខ្លះទៀតក៏សោកសៅទៅតាមចម្រៀងរបស់លោក ។ ជួនកាលមានបញ្ហាផ្ទាល់ខ្លួនម្តងៗ ក៏តារាប្រុសរូបនេះធ្លាប់បានបង្ហាញលើគណនីហ្វេសប៊ុកដូចគ្នាដែរ ។
ថ្មីៗនេះ តារាប្រុសសំឡេងស្អករូបនេះបានធ្វើឱ្យអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍លោកយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះសារមួយឃ្លាពាក់ព័ន្ធនឹងភាពស្មោះត្រង់ ដោយលោក ខេម បានរៀបរាប់ថា «ភាពស្មោះត្រង់ វាមិនអាចធ្វើឱ្យខ្ញុំក្លាយជាអ្នកមានទេ! ប៉ុន្តែភាពស្មោះត្រង់អាចធ្វើឱ្យខ្ញុំមានតម្លៃសម្រាប់ខ្លួនឯង និង មនុស្សនៅជិតវិញខ្លួនខ្ញុំ» ។
សារខាងលើនេះដែរ លោក ខេម ក៏ត្រូវបានមហាជនជាច្រើនមានការចូលរួមបញ្ចេញមតិពេញចិត្ត និង គាំទ្រនូវអត្ថន័យដែលលោកបានរៀបរាប់នោះទៀតផង ៕