Daniella បវរកញ្ញាកូឡុំប៊ី ២០១១ កាត់ជើងម្ខាងចោលនោះ បង្ហាញជីវិតថ្មី អ្នកគាំទ្ររំភើបចិត្តខ្លាំងពីភាពរឹងមាំ
កាលពីកំឡុងខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ មហាជនអ្នកគាំទ្រ ជាពិសេសអ្នកលេងបណ្តាញសង្គមស្ទើរទូទាំងពិភពលោក បានដឹងនូវដំណឹងគួរឲ្យសោកស្តាយពីការកាត់ជើងចោលម្ខាងត្រឹមជង្គង់ចុះ របស់អតីត Miss Colombia ឆ្នាំ ២០១១ Daniella Alvarez ដោយបញ្ហាជំងឺមហារីកគ្រាប់ឈាមរបស់នាង ។
រយៈពេលរំលងផុតប៉ុន្មានជាច្រើនខែ កៀកដល់ឆ្នាំមកហើយ ទោះជាការសោកស្តាយរបស់អ្នកគាំទ្រ និង គ្រួសាររបស់នាងនៅមាន ព្រោះមិនអាចឃើញវត្តមានរបស់ Daniella Alvarez ដើរបង្ហាញម៉ូដនៅលើឆាកក៏ពិតមែន តែ Miss Colombia ឆ្នាំ ២០១១ រូបនេះ នៅតែបង្ហាញស្នាមញញឹមទៅកាន់អ្នកគាំទ្រ និង អ្នកនៅជុំវិញខ្លួនរបស់នាងដូចដើម ។
ក្នុងនោះដែរ Daniella តែងបង្ហាញស្នាមញញឹម និង សកម្មភាពរីករាយ របស់នាងនៅក្នុងគណនី Instagram ជារឿយៗ រហូតធ្វើឲ្យមហាជនស្ទើរទូទាំងពិភពលោកបានយករូបនាងជានិមិត្តរូប និង កម្លាំងចិត្តរបស់ខ្លួន ព្រោះទោះជានាង បាត់បង់ជើងម្ខាងក្តី តែនាងនៅតែរីករាយ និង បង្ហាញស្នាមញញឹមដល់អ្នកគាំទ្រជានិច្ច ។
ដោយឡែក មួយរយៈពេលចុងក្រោយនេះ ពោលគឺនៅដើមឆ្នាំ ២០២១ មហាជនអ្នកគាំទ្រ Daniella កាន់តែរំភើបរីករាយចំពោះរូបនាងឡើងវិញ បន្ទាប់ពីបានឃើញនាងបង្ហាញសកម្មភាពដូចមនុស្សធម្មតាវិញហើយ ដោយនាងអាចដើរបាន រាំបាន ហែលទឹកបាន និង ធ្វើអ្វីផ្សេងទៀតជាច្រើន ក៏ព្រោះតែនាងបានប្រើជើងសុប្បនិមិត្ត ។ លើសពីនោះ ពេលនេះគឺនាងបានបង្ហាញខ្លួនសាជាថ្មីនៅកញ្ចក់ទូរទស្សន៍ ក៏ដូចជាការថតផ្សាយលើទស្សនាវដ្តីវិញហើយ ៕
View this post on Instagram
View this post on Instagram