យូរៗបានឃើញម្ដាយ មាស សុខសោភា ម្ដង សម្រស់នៅក្មេងស្អាត ចំណែកសាច់ឈាមនៅចាំដដែល
ទិវាគុណម្ដាយ គេសង្កេតឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបាននាំគ្នាបង្ហោះរូបថតម្ដាយ ព្រមជាមួយពាក្យពេចន៍ជូនពរអ្នកមានគុណព្រោងព្រាតពេញបណ្ដាញសង្គម ដែលក្នុងនោះសិល្បករ សិល្បការិនីជាច្រើនក៏បានបង្ហាញក្ដីស្រឡាញ់ដល់ម្ដាយតាមរយៈការបង្ហោះលើហ្វេសប៊ុកដែរ ។
ក្នុងចំណោមអ្នកសិល្បៈជាច្រើន កំពូលតារាចម្រៀង មាស សុខសោភា ក៏បានបង្ហោះរូបថតជាមួយម្ដាយច្រើនសន្លឹក ព្រមជាមួយពាក្យពេចន័ជូនពរម្ដាយយ៉ាងមានអត្ថន័យបំផុត ។
មាស សុខសោភា បានបង្ហាញក្ដីស្រឡាញ់ទៅកាន់អ្នកមានគុណ ដោយបង្ហោះរៀបរាប់លើហ្វេសប៊ុកថា «រីករាយទិវាអ្នកម្ដាយ សូមជូនពរអ្នកម្ដាយជួបតែសេចក្ដីសុខ មានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត មានកម្លាំងមាំមួន ជៀសផុតពីជំងឺកាចសាហាវនានា និង នៅជាម្លប់ដ៏ត្រជាក់របស់កូនៗរហូតណា កូនស្រឡាញ់ម៉ាក់ណាស់» ។
ក្រៅពីពាក្យជូនពរបង្ហាញពីភាពកតញ្ញូក្នុងនាមជាកូនស្រីម្នាក់ អ្នកគាទ្រហាក់ចាប់អារម្មណ៍ឃើញថា ម្ដាយរបស់កំពូលតារាចម្រៀងស្រីរូបនេះ នៅតែមានសាច់ឈាមភ្លឺថ្លា សាច់ចាំស្អាត សុខភាពល្អរឹងមាំណាស់ ទោះបីជាគាត់មានវ័យជ្រេបន្តិចហើយក្ដី ៕