ឱ្យដំរួយហើយ! រ៉េត សារីតា ថតជាមួយ Miss Universe 2019 នាំឱ្យមហាជនមានប្រផ្នូលល្អ
មកទល់ពេលនេះ បេក្ខភាពបវរកញ្ញាប្រមាណជាង ៧០ ប្រទេសដែលមកពីជុំវិញពិភពលោកកំពុងតែដុតដៃដុតជើងក្នុងការបំពេញបេសកម្មរបស់ខ្លួនដើម្បីនឹងដណ្ដើមមកុដ Miss Universe នារដូវកាលនេះ ។ ជាមួយគ្នានោះគេឃើញកំពូលសម្រស់ និង សមត្ថភាពបវរកញ្ញានាលើកនេះ មិនចាញ់គ្នាឡើយ សុទ្ធតែជើងខ្លាំងប៉ះជើងខ្លាំងទាំងអស់ សឹងតែធ្វើឱ្យអ្នកគាំទ្ររើសមិនត្រូវ ថាបវរកញ្ញាប្រទេសមួយណានឹងអាចក្លាយជាម្ចាស់មកុដ ។
យ៉ាងណាមិញ បើនិយាយពីអ្នកគាំទ្រកម្ពុជាឯណេះវិញ ម្នាក់ៗពិតជាមានជំនឿចិត្តខ្លាំងណាស់ ទន្ទឹមនឹងឃើញបវរកញ្ញាខ្មែរ រ៉េត សារីតា ពពេញដោយភាពជឿជាក់ ថាមពល និង សមត្ថភាពខ្ពស់ ជាពិសេសបវរកញ្ញារូបនេះកំពុងតែធ្វើបរទេសចាប់អារម្មណ៍លើនាងខ្លាំង រហូតនាំឱ្យមហាជនជឿថានាងនឹងក្លាយជាម្ចាស់មកុដមិនខាន ។
តួយ៉ាងរូបភាព ប៉ុន្មានសន្លឹករវាង សារីតា និង Zozibini Tunzi ម្ចាស់មកុដ Miss Universe 2019 ថតជាមួយគ្នាកាន់តែធ្វើឱ្យមហាជនមានប្រផ្នូលល្អ ដោយគិតថា ម្ចាស់មកុដ Miss Universe បន្តអាចនឹងកម្ពុជា កញ្ញារ៉េត សារីតា ជាមិនខាន តែយ៉ាងណាគេក៏ពុំអាចថានឹងពិតប្រាកដដែរ ព្រោះពុំអាចដឹងមុនដូចគ្នា ប៉ុន្តែមហាជនក៏សង្ឃឹមលើបវរកញ្ញាខ្មែរខ្លាំង ព្រមទាំងរង់ចាំការប្រកួតវគ្គផ្ដាច់ព្រ័ត្រដូចគ្នា ដែលនឹង បញ្ចប់នូវថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ៕