អ្នកគាំទ្របើកភ្នែកធំៗ បន្ទាប់ពី សេង មង្គល បង្អួតរាងសែនសង្ហា ពេញបណ្ដាញសង្គម
មិនត្រឹមតែជាពិធីករមានឈ្មោះបោះសំឡេង លោក សេង មង្គល ក៏ជាតារាសម្ដែងម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងផងដែរ ។ ដោយឡែក បច្ចុប្បន្នតារាប្រុសរូបនេះ ហាក់បីជាក្ដោបបានការងារសិល្បៈជាច្រើនផងដែរ ទន្ទឹមនឹងទេពកោសល្យដ៏ច្រើនសម្បូរបែប ជាពិសេសតារារូបនេះ ក៏មានរូបរាងសង្ហាខ្លាំងមិនធម្មតាដែរ ។
យ៉ាងណាមិញ ថ្មីៗនេះ លោក សេង មង្គល កំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រ ក្រឺតធ្មេញអួតសរសើរគ្រប់ៗគ្នា បន្ទាប់ពីលោកបានព្រលែងរូបរាងដ៏សង្ហា សាច់ដុំកង់ បង្ហោះឡើងក្នុងបណ្ដាញសង្គម ។
ក្នុងនោះដែរ មតិមហាជនជាច្រើនបានលាន់មាត់សរសើរពីលោក ដោយហេតុថាតារារូបនេះពូកែថែសម្រស់ ណាមួយលោក សេង មង្គល ជាមនុស្សដែលស្រឡាញ់សុខភាពផង ជារឿយៗ គេតែងឃើញលោកហាត់ប្រាណជាប្រចាំ ។
ជាមួយគ្នានោះ បើនិយាយពីហ្វេនៗ របស់លោកឯណោះវិញ បន្ទាប់ពីឃើញលោក សេង មង្គល បង្អួតរាងដ៏សង្ហាដូចនោះ ម្នាក់ៗនាំគ្នាឡាច ស៊ែរ គ្មានសំចៃដៃឡើយ ។ គួរជម្រាបផងដែរថា លោក សេង មង្គល គឺជាតារាខ្មែរម្នាក់ដែលទទួលបានការគាំទ្រច្រើនពីមហាជន ជាពិសេសយុវ័យតែម្ដង ៕