ថ្មីចែស! គង់ ចាន់ស្រីមុំ បញ្ចេញស្ទីលថ្មីរំលេចផ្កាកុលាបពេញក្បាល មិនឱ្យជាន់ម៉ូដតារាណាឡើយ
មិនមែនជាលើកដំបូងនោះឡើយ ដោយតារាស្រី គង់ ចាន់ស្រីមុំ តែងតែបង្ហាញស្ទីលតុបតែងខ្លួនយ៉ាងលេចធ្លោក្នុងចង្កោមសិល្បការិនីក្នុងប្រទេសកម្ពុជា មិនថាតែការតុបតែងខ្លួនលើឆាក ឬ ការរស់នៅប្រចាំថ្ងៃនោះឡើយ ។
ក្នុងការតុបតែងខ្លួនដ៏ទាក់ទាញឆើតឆាយ គ្រប់ឈុត គ្រប់ម៉ូដនោះដែរ គង់ ចាន់ស្រីមុំ ក៏ធ្លាប់ត្រូវបានគេលើកឡើងថានាងបានយកស្ទីលពីតារាក្រៅប្រទេសទៀតផង តែយ៉ាងណាក៏ដោយតារាស្រីល្បីឈ្មោះខាងលើនេះ ក៏មានការច្នៃប្រឌិតក្នុងការបង្ហាញស្ទីលផ្ទាល់ខ្លួនមិនជាន់ម៉ូដតារាណាក៏មានដែរ ។
តួយ៉ាង ខាងក្រោមនេះគឺជារូបភាពថ្មីប៉ុន្មានសន្លឹក នៃឈុតពណ៌ក្រហម លម្អដោយផ្កាកុលាបរំលេចពីលើសក់ ដែលជាម៉ូដមិនធ្លាប់មានតារាណាតុបតែងម្តងឡើយ ៖