ក្តៅចិត្តរឿង Amanda ខ្លាំងតែមិនឈ្នះមកុដ សេដ្ឋិនីភេទទី ៣ ថៃម្នាក់ ប្រកាសទិញភាគហ៊ុនធំក្នុង MU ស្តារយុត្តិធម៌ (វីដេអូ)
ពិតជាធ្វើការភ្ញាក់ផ្អើល និង រំភើបចិត្តខ្លាំងបន្ទាប់ពីបានដំណឹងថា នាង Anne Jakrajutatip សេដ្ឋីភេទទី ៣ មានទ្រព្យស្តុកស្តម្ភ ប្រចាំប្រទេសថៃ បានចេញមកឡាយនិយាយថា នាងកំពុងតែត្រៀមឯកសារផ្សេងៗ និង រង់ចាំចម្លើយឆ្លើយតបពីខាងម្ចាស់កម្មវិធីប្រកួតបវរកញ្ញាចក្រវាល ក្នុងការចូលហ៊ុនចំនួន ៥១ ភាគរយ ដើម្បីមានសិទ្ធិក្នុងការរៀបចំកម្មវិធីឱ្យមានយុត្តិធម៌ ។
បើតាមការរៀបរាប់ពី នាង Anne Jakrajutatip បាននិយាយថា កាលពីឆ្នាំ ២០១៨ ម្ចាស់កម្មវិធីប្រកួត Miss Universe បានទាក់ទងមកនាង ដើម្បីឱ្យនាងចូលរួមទិញភាគហ៊ុនជាមួយគ្នា ក៏ប៉ុន្តែដោយកាលនោះនាងមិនបានចាប់អារម្មណ៍លើកម្មវិធីប្រកួតសម្រស់កញ្ញាឯកអ្វីនោះឡើយ ហើយក៏ពុំបានឆ្លើយតបនឹងសំណើនោះ ។
ដោយឡែក ងាកមកមើលការប្រកួតឆ្នាំនេះវិញ បន្ទាប់ពីនាងឃើញពីភាពអយុត្តិធម៌ចំពោះបវរកញ្ញាថៃ Amanda ពុំអាចឈ្នះមកុដបាន ព្រោះតែកម្មវិធីហាក់លេងខ្សែលើ នាង Anne Jakrajutatip ក៏បានពិចារណាថានឹងទិញភាគហ៊ុនកម្មវិធីនោះ ដើម្បីស្វែងរកយុត្តិធម៌ជូនបវរកញ្ញាដែលមានសមត្ថភាពឡើងវិញ កុំឱ្យអយុត្តិធម៌ដូចឆ្នាំនេះ ព្រោះថាកាលដែលបវរកញ្ញាប្រទេស Mexico ជាប់នេះគឺហាក់បីជាការធ្វើជំនួញ ពុំមែនចេញពីសមត្ថភាពឡើយ ។
យ៉ាងណាមិញ ខណៈពេលនេះ នាង Anne Jakrajutatip កំពុងតែរង់ចាំការឆ្លើយតប និង កិច្ចព្រមព្រៀងពីលោកស្រី Paula Shugart តែប៉ុណ្ណោះ ហើយនាងក៏មានឯកសារបញ្ជាក់គ្រប់គ្រាន់ថានាងពុំមែននិយាយលេងទេ គឺនាងធ្វើពិតប្រាកដ ។ ទន្ទឹមនឹងនោះ សម្រាប់មហាជនថៃក៏មានសេចក្ដីត្រេកអរណាស់ ប្រសិនបើនាង Anne Jakrajutatip អាចមានភាគហ៊ុនក្នុងកម្មវិធី Miss Universe មែននោះបវរកញ្ញាថៃប្រាកដជាមានយុត្តិធម៌ពិតបា្រកដ ហើយអាចក្លាយជាម្ចាស់មកុដមិនខាន ៕