បើកបង្ហាញជីវិតអភិជន អៀង វិច្ឆ័យ រស់នៅក្នុងវីឡាធំស្កឹមស្កៃ ញាក់សាច់អស់ស្ទះ
ពិធីកររូបសង្ហា អៀង វិច្ឆ័យ កន្លងមកតែងធ្វើឱ្យអ្នកគាំទ្រដែលជាសុភាពនារីៗលង់ស្នេហ៍ក៏ព្រោះតែលោកមានរូបរាងស្រស់សង្ហា មុខមាត់មានមន្តស្នេហ៍ ថែមទាំងជាសុភាពបុរសម្នាក់ទៀត ។
ក្រៅពីមានចំពោះដឹង និង ទេពកោសល្យផ្នែកសិល្បៈគួរឱ្យសរសើរ ងាកមកជីវិតឯកជនវិញ ពិធីករប្រចាំកម្មវិធី 3Fun រូបនេះ គឺជាកូនប្រុសដ៏កតញ្ញូមួយរូប ដោយកន្លងមក អៀង វិច្ឆ័យ តែងបង្ហោះរូបថតជាមួយឪពុកម្ដាយ បង្ហាញពីទំហំនៃក្ដីស្រឡាញ់ និង ភាពកក់ក្ដៅក្នុងគ្រួសារជារឿយៗ ។
តួយ៉ាងនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកមានគុណទាំងពីរកាលពីពេលកន្លងទៅ អៀង វិច្ឆ័យ បានបង្ហោះរូបថតយ៉ាងកក់ក្ដៅមួយសន្លឹករវាងលោក និង លោកប៉ាអ្នកម៉ាក់ ថែមទាំងសរសេរពាក្យជូនពរលោកទាំងពីរថា ៖ «រីករាយខួបអាពាហ៍ពិពាហ៍ប៉ា និងម៉ាក់ ម៉ាក់ប៉ាមានគ្រប់យ៉ាងអស់ហើយចឹងគ្មានអីក្រៅពីពាក្យជូនពរ សូមឱ្យប៉ាម៉ាក់មានសុខភាពល្អអាយុយឺនយូរ កម្លាំងពលំមាំមួន បំណងប្រាថ្នាបានសម្រេចឆាប់ៗ» ។
យ៉ាងណាមិញ បើក្រឡេកទៅមើលរូបថតមួយសន្លឹកនោះ អៀង វិច្ឆ័យ និង ឪពុកម្ដាយរបស់លោក ឈរនៅមុខវីឡាដ៏ធំស្កឹមស្កៃសម្បើមណាស់ ដែលនេះអាចបង្ហាញយ៉ាងច្បាស់ថា ជីវិតឯកជនរបស់តារាប្រុសរូបនេះ រស់នៅហ៊ឺហារមិនធម្មតាឡើយ ៕