ផ្ទុះផ្អើលរឿង Bee Namthip ដណ្ដើមប្ដីគេ ស្រាប់តែខាងប្រុសចេញមុខទម្លាយច្បាស់ថាបែបនេះ (វីដេអូ)
កាលពីពេលថ្មីៗ កន្លងទៅនេះ នៅលើបណ្ដាញសង្គមកំពុងតែ ផ្ទុះរឿងក្ដៅគគុក បន្ទាប់ពីបែកធ្លាយរឿងតារាសម្ដែងស្រីដ៏ល្បីឈ្មោះនាង Bee Namthip បានលួចទាក់ទង និង ដណ្ដើមប្តីគេទាំងប្រពន្ធដើម ទើបតែសម្រាលកូនខ្ចីបាន ១ ខែ ។
បើតាមការដឹង ពីសារព័ត៌មានក្នុងស្រុកថៃថា បុរសដែល នាង Bee Namthip ទាក់ទងនោះ គឺមានកូនចំនួន ៤ នាក់ និង ប្រពន្ធ ៣ នាក់រួចមកហើយ ហើយបុរសម្នាក់នោះគឺជាអ្នកជំនួយហាយសូរម្នាក់ អាចនិយាយបានថាជាអ្នកមានទ្រព្យស្ដុកស្តម្ភដែរ ។
ជាមួយគ្នា នេះ ទន្ទឹមនឹងផ្ទុះការសង្ស័យពេញបណ្ដាញសង្គមនេះ ទីបំផុតគេ គេក៏ឃើញខាងប្រុសដែលជាសង្សារថ្មីថ្មោងនាង Bee Namthip បានចេញមុខមកបកស្រាយ ដោយបានអះអាងការពារទៅលើតារាស្រីនាង Bee Namthip ថា នាង Bee Namthip មិនបានដណ្ដើមប្ដីអ្នកណាទេគឺលោកជាមួយអតីតប្រពន្ធបានលែងលះគ្នាដាច់ស្រេចហើយ មិនមានអ្វីពាក់ព័ន្ធគ្នាទៀតនោះទេ ហើយទាក់ទងនឹងកូនរបស់លោក នោះគឺកូនក្រោយមានអាយុ ៤ ខែមកហើយ មកទល់នឹងពេលនេះ ពោលគឺបន្ទាប់ពីលែងលះគ្នាជាមួយអតីតប្រពន្ធដាច់ស្រេចទើបលោកមកទាក់ទងគ្នា ។
ជាមួយគ្នានោះ ហាយសូរ រូបនោះក៏បន្តទៀតថា សូមឱ្យមហាជនបញ្ឈប់ពាក្យថានាង Bee Namthip ដណ្ដើមប្ដីគេទៀតលើបណ្ដាញសង្គមទៀត ព្រោះវាធ្វើឱ្យប៉ះពាល់ដល់នាង ព្រោះថា Bee នាងពុំបានដឹងរឿងរ៉ាវអ្វីឡើយ ។ សម្រាប់ខណៈលោកជាមួយតារាស្រី Bee កំពុងតែស្វែងយល់ចិត្តគ្នា ហើយអនាគតទៅជាយ៉ាងណាបន្តលោកក៏ពុំទាន់ដឹង ព្រោះលោកក៏ទើបតែចាប់ផ្ដើមយល់ចិត្តគ្នាដែរ ។
យ៉ាងណាមិញ សម្រាប់រឿងជាបន្តនឹងយ៉ាងណាគេក៏ពុំទាន់អាចដឹងបានដែរ ដរាបណាមហាជននៅរង់ចាំការបកស្រាយពី តារាស្រីនាង Bee Nathip ព្រោះថាមកទល់ពេលនេះនាងពុំទាន់ឃើញចេញមកមានប្រតិកម្មអ្វីឡើយ ៕