ទម្លាយការពិត ពីក្រោយការចូលចិត្តស្លៀកសិចស៊ី ប្រេនៗ របស់ ព្រីម លីហ្សា មានរឿងផ្សេងសោះ
កញ្ញាប្រ៊េនៗ ព្រីម លីហ្សា កន្លងមកតែងទាក់ក្រសែភ្នែកមហាជនតាមរយៈការស្លៀកពាក់បែប Fashion ហាយសូរដូចតារាបរទេស ដែលមួយឈុតៗមានតម្លៃដល់រាប់រយដុល្លារ ហើយឈុតខ្លះឈានដល់ពានដុល្លារក៏មាន ។
មិនត្រឹមតែជានារីសម័យថ្មីចូលចិត្តស្លៀកពាក់កាលីបៗបែបហាយសូរបង្អួតភ្នែកមហាជនប៉ុណ្ណោះទេ ព្រីម លីហ្សា ក៏ជាតារាស្រីសិចស៊ី មិនញញើតនឹងស្លៀកពាក់សម្ញែងសម្រស់ដើមទ្រូងទ្រលុកទ្រលន់ បញ្ចេញសាច់សខ្ចីដូចបណ្ដូលចេក ធ្វើឱ្យប្រុសៗឃើញហើយសម្លឹងភ្លឹកភ្លាំងស្មារតីឈ្លក់រង្វេងនឹងសម្រស់នាងដកចិត្តមិនរួច ។
យ៉ាងណាមិញ ការចូលចិត្តស្លៀកពាក់បញ្ចេញភាពសិចស៊ីនេះគឺជារឿងមួយផ្នែក តែ ព្រីម លីហ្សា បានទម្លាយរឿងនៅពីក្រោយការស្លៀកពាក់របស់នាងយ៉ាងដូច្នេះថា «ភាពសិចស៊ីដែលបានបង្ហាញទៅកាន់អ្នកទាំងអស់គ្នាវាជាភាពសិចស៊ីមួយដែលគ្រាន់តែចង់ភ្ជាប់ទៅជាមួយនឹង Fashion ដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រី និង បង្ហាញអំពីភាពស្រស់ស្អាតរបស់ស្ត្រី ពណ៌ខ្មៅតែងតែជាពណ៌ដែលរំលេចពីភាពរឹងមាំ របស់ស្ត្រីជានិច្ច» ៕