ពេលឃើញ Luke ជះរាងសង្ហា ស្នាមញញឹមម្តងៗ អ្នកគាំទ្រមិនតិចទេ រំជួលបេះដូងទប់សឹងមិនជាប់
ហាក់ធ្វើឱ្យមហាជន និង អ្នកគាំទ្ររំជួលចិត្តខ្លាំងសម្រាប់តារាសម្ដែងរូបសង្ហា លោក Luke Ishikawa Plowden បន្ទាប់ពីលោកបានចូលខ្លួនសម្ដែងជាតួអង្គឯកក្នុងរឿងថ្មី «Oh My Boss» របស់ក្រុមហ៊ុន GMM ប្រទេសថៃ ។ ជាមួយគ្នានោះ ក្រោយពីរឿងនេះបានចាក់ផ្សាយ គេកត់សម្គាល់ឃើញថា មានមហាជនច្រើនណាស់ដែលលង់ជាមួយសម្រស់ដ៏ស្រស់សង្ហាររបស់លោក ។
យ៉ាងណាមិញ ក្នុងបណ្ដាញសង្គមខណៈនេះ កំពុងតែផ្ទុះការស៊ែរចែករំលែកពីមួយទៅមួយ នូវរូបភាពសង្ហាៗរបស់លោក ដោយម្នាក់ៗក្រឺតនឹងសម្រស់ចំពោះតារារូបនេះ មិនស្ទើរនោះទេ ។ បើនិយាយពីមហាជនខ្មែរវិញ ម្នាក់ៗឃើញហើយ អួតសរសើរគ្រប់គ្នា ថែមទាំងនិយាយថា លោក ជាបុរសក្នុងក្ដីស្រម៉ៃរបស់ពួកគេថែមទៀតផង ។
គួរបញ្ជាក់ផងដែរថា តារាសម្ដែងលោក Luke កើតក្នុងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ១៩៩៥ ទីកន្លែងកំណើត ប្រទេស ជប៉ុន លោក មានសញ្ជាតិពីរជប៉ុន-អាមេរិក ដោយមានកម្ពស់ ១៨៥ ស.ម បច្ចុប្បន្នជាតារាសម្ដែង និង ម៉ូដែលក្នុងប្រទេសថៃ ក្នុងសផលិតកម្ម GMMTV ហើយលោកក៏ពុំទាន់មានស្នេហានោះទេ ខណៈដែលពេលនេះលោកកំពុងតែមមារញឹកនឹងការងារខ្លាំងពេក ៕