មិននឹកស្មាន គូស្នេហ៍ អេដវីន មានទំនាក់ទំនងបែបនេះនឹង ហង្ស ម៉ារីនី
បើទោះជាថ្ងៃខួបកំណើតរបស់អតីតតារាសម្តែង ហង្ស ម៉ារីនី កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នេះ ហាក់រំលងទៅជាច្រើនថ្ងៃក៏ពិតមែន ប៉ុន្តែអ្នកនាងនៅតែទទួលបានការជូនពរ និង កាដូជាបន្តបន្ទាប់ពីសំណាក់មិត្តភក្តិរបស់អ្នកនាង ។ ក្នុងនោះ គេមានឃើញគូស្នេហ៍របស់តារាសម្តែង អេដវីន គឺអ្នកនាង សុទ្ធ បញ្ចកា ក៏បានផ្ញើកាដូដ៏ពិសេសដល់ ហង្ស ម៉ារីនី ដែលធ្វើឱ្យមហាជនទើបបានដឹងថា អ្នកទាំងពីរ ក៏មានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នាដែរ ។
ជាការពិតណាស់ បើទោះជាគូស្នេហ៍របស់តារាសម្តែង អេដវីន អ្នកនាង សុទ្ធ បញ្ញាកា មិនមែនជាអ្នកសិល្បៈក៏ពិតមែន ប៉ុន្តែមហាជនអ្នកលេងបណ្តាញសង្គមបានដឹងហើយថាអ្នកនាងក៏មានទំនាក់ទនងស្និទ្ធស្នាលនឹងសិល្បករ-ការិនីជាច្រើនផងដែរ ។ តួយ៉ាង ក៏មានអ្នកនាង ហង្ស ម៉ារីនី ម្នាក់ផងនោះ ។
ក្នុងនោះដែរ បើទោះជាកាដូចមិនធំដុំក៏ពិតមែន ប៉ុន្តែពិតជាមានអត្ថន័យ និង តម្លៃខ្លាំងបង្ហាញពីមិត្តភាពរបស់អ្នកទាំង ២ ដោយអ្នកនាង សុទ្ធ បញ្ចាកា បានសរសេរក្រដាសជូនពរថ្ងៃកំណើត និង មានថ្នាំសង្កូវដោយហាក់បញ្ជាក់ពីការព្រួយបារម្ភគ្នានោះ រហូតធ្វើឱ្យអ្នកនាង ហង្ស ម៉ារីនី រំភើបចិត្ត ព្រមទាំងបង្ហោះសារមួយឃ្លាយ៉ាងមានន័យ ។
អ្នកនាង ហង្ស ម៉ារីនី បានរៀបរាប់ថា «ការដូ Birthday មកទៀតហើយខ្ញុំ Million thanks my love Panhchaka June ដឹងថារដូវកាលនេះ សំខាន់បំផុតគឺសុខភាព ផ្ញើថ្នាំឱ្យញាំទៀត!សំខាន់ ក្រដាស់ ១ សន្លឹកដ៏មានន័យ love u bb wish sis too Na more healthy , more beauty, more success , and more happiness» ៕