ឃើញក៏មានក្តីសុខ! កាន់តែផ្អែមល្ហែមខ្លាំង យុត្ថារា ឆានី ចាប់តាំងកាន់ដៃគ្នាសាងសុភមង្គលជាមួយភរិយាថ្មី
តែងតែធ្វើឱ្យមហាជនអ្នកគាំទ្រលួចច្រណែនចំពោះភាពផ្អែមល្ហែមសម្រាប់អតីតអ្នកសិល្បៈដ៏ល្បីឈ្មោះ លោក យុត្ថារា ឆានី បន្ទាប់ពីលោកបញ្ចប់ស្នាមស្នេហ៍ចាស់ ហើយកាន់ដៃផ្ដើមស្នេហ៍ជាមួយភរិយាថ្មី ដោយជារឿយៗមហាជនតែងតែឃើញប្ដីប្រពន្ធលោកសម្ដែងភាពផ្អែមល្ហែម មិនសូវជាលស់ថ្ងៃណាឡើយ ក្នុងបណ្ដាញសង្គម ។
ដោយឡែកថ្មីៗនេះ អតីតតារាសម្ដែងរូបនេះ ក៏បានកាន់ដៃប្រពន្ធទៅបន្ថែមរសជាតិស្នេហ៍នៅតាមវាលស្រែជនបទ អមជាមួយវាលធម្មជាតិពណ៌ខៀវស្រងាត់ អង្គុយកៀកកើយបីត្រកងគ្នា ព្រមទាំងថតរូបបង្អួតមហាជនពេញបណ្ដាញសង្គម ។ មិនត្រឹមប៉ុណ្ណោះ ទោះមានវ័យជ្រេបន្តិចក៏ពិតមែន តែស្នេហាអ្នកទាំងពីរនៅតែផ្អែមដូចបានក្រេបទឹកឃ្មុំនៅគ្រាដំបូងអ៊ីចឹងដែរ ។
ជាមួយគ្នានោះ លោកក៏បានបន្ថែមឃ្លាចម្រៀងពោរពេញដោយអត្ថន័យប៉ុន្មានឃ្លាជូនទៅភរិយាបណ្ដូលចិត្តលោកផងដែរដោយក្នុងនោះបានរៀបរាប់ថា «ដើមត្នោតរាងរាវខ្ពស់សន្លឹម បងឈរសម្លឹងស្រៀវញ័រហត្ថា បងឡើងបងតោង ហួចច្រៀងហានក្លា បំពង់យោលយារ ជាចង្វាក់ភ្លេង ឱណាជាចង្វាក់ភ្លេង» ។ ទន្ទឹមនឹងឃើញ ក្ដីស្នេហ៍ដ៏សែនផ្អែមល្ហែមនេះ បានធ្វើឱ្យដួងចិត្តមហាជន សប្បាយរីកព្រមទាំងត្រេអរ ជាមួយក្ដីសុខដ៏ពេញទីរបស់លោក ៕