អស់ទាស់! សម្រាលកូនជិត ៨ ខែ អេនជី អាចធ្វើរឿងនេះបានជោគជ័យ គួរឱ្យសរសើរ
បើគិតមកដល់ពេលនេះ រយៈពេលជិត ៨ ខែមកហើយ ដែលតារាចម្រៀងផលិតកម្មសាន់ដេ អេនជី បានសម្រាលកូនប្រុសដ៏គួរឱ្យស្រឡាញ់មួយរូបជាចំណងដៃអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមី ។ ក្នុងនោះ ក្រោយពីសម្រាលកូនរួចហើយ អ្នកម្តាយវ័យក្មេងខាងលើនេះក៏នៅតែថែរក្សាសម្រស់ស្រស់ស្អាតដូចដើម ។
ជាការពិត មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកធ្លាប់បានសរសើរមកហើយថា អេនជី ពិតជាមានជំនាញពូកែថែរក្សាសម្រស់បានស្រស់ស្អាត បើទោះជានាងទើបឆ្លងទន្លេភ្លាមៗហើយក្តីកាលពីពេលកន្លងមក ។ លើសពីនោះ រយៈពេលមិនប៉ុន្មានអ្នកនាងក៏ថែរក្សារាងឱ្យមកស្រស់ស្អាតដូចដើមទៀតផង ។
យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាង អេនជី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្លឹកភ្នែកយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងខាងលើនេះធ្វើការឡាយវីដេអូ បង្ហាញនូវរូបរាងស្លីមចង្កេះមួយក្តាប់ក្នុងឈុតអាវលឿងបញ្ចេញរន្ធផ្ចិត និង ខោសំយេះចង្កេះ កាន់តែស្រកគីឡូជាងមុនទៅទៀត ។ វីដេអូនោះដែរ បានធ្វើឱ្យអ្នកទស្សនាឃើញហើយមិននឹកស្មានថា អេនជី មានកូនអាយុ ៨ ខែនោះទេ ក៏ព្រោះតែនាងមានក្បាលពោះរាបស្មើ ស្លីមស្អាតជាងកាលនៅលីវទៅទៀត ៕