បើកឆាកខែថ្មីភ្លាម រចនា រ៉ាវ៉ាឌី ត្រៀមបើកជំនួញធំលើកដំបូង
មហាជនអ្នកគាំទ្រតារាស្រីវ័យក្មេង រចនា រ៉ាវ៉ាឌី ប្រាកដជាបានជ្រាបច្បាស់មកហើយពីប្រជាប្រិយភាព របស់តារាស្រីរូបនេះនៅក្នុងវិស័យសិល្បៈ ។ ក្នុងនោះ រចនា រ៉ាវាឌី មិនត្រឹមតែក្តោបឱកាសក្លាយជាតួឯកក្នុងខ្សែភាពយន្តជាច្រើននោះទេ នាងក៏ត្រូវបានក្រុមហ៊ុនជាច្រើនអញ្ជើញនាងទៅថតផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលទៀតផង ។
ដោយឡែក កាលពីកន្លងមក រចនា រ៉ាវ៉ាឌី ធ្លាប់បានថតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យផលិតផលថែសម្រស់ជាច្រើន តែតារាស្រីវ័យក្មេងរូបនេះធ្លាប់បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា នាង ក៏នឹងត្រៀមនាំយកផលិតផលថែរក្សាសម្រស់ផ្តាច់មុខនាំចូលពីប្រទេសកូរ៉េខ្លួនឯងផងដែរ ។
តួយ៉ាង កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ រចនា រ៉ាវ៉ាឌី បានបង្ហើបជាផ្លូវការហើយ នូវផលិតផលថែរក្សាសម្រស់របស់នាង នៅលើផេកហ្វេសប៊ុកផ្លូវការ ដោយនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
បើទោះជា ផលិតផលនាំចូលផ្តាច់មុខរបស់តារាស្រីវ័យត្រឹម ២០ ឆ្នាំ ខាងលើ មិនទាន់មកដល់ប្រទេសកម្ពុជាក៏ពិតមែន រចនា រ៉ាវ៉ាឌី ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក អ្នកគាំទ្រ និង មិត្តភក្តិជាច្រើនបានចូលរួមអបអរជំនួយដំបូងរបស់នាង ក៏ដូចជាគាំទ្រនាងយ៉ាងច្រើន ៕