រ៉េត សារីតា ខ្ជិលខ្វល់រឿងអ្នកណាមិនពេញចិត្ត សុខចិត្តធ្វើមិនដឹងមិនឮ ព្រោះជារឿងគ្មានប្រយោជន៍
កម្មវិធីប្រកួត Miss Universe 2020 នៅសហរដ្ឋអាមេរិកបានបញ្ចប់ទៅរួចរាល់អស់ហើយកាលពីពាក់កណ្ដាលខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅ ដោយបវរកញ្ញាគ្រងមកុដបានទៅបវរកញ្ញាមកពីប្រទេស Mexico ។
ដ្បិតថាកម្មវិធីប្រកួតសម្រស់ដ៏ធំមួយនេះបានបញ្ចប់ទៅជាងកន្លះខែមកហើយក៏ដោយ ប៉ុន្ដែ រ៉េត សារីតា នៅមិនទាន់វិលត្រលប់មកកាន់មាតុប្រទេសវិញនៅឡើយ ។
ខណៈកំពុងស្ថិតប្រទេសគេនៅឡើយ ស្រាប់តែថ្មីៗនេះ រ៉េត សារីតា បានបង្ហោះសារមួយយ៉ាងទាក់ទាញ ដែលក្នុងខ្លឹមសារនោះហាក់ចង់បង្ហាញថា កំពុងតែមានអ្នកមិនពេញចិត្តលើរូបនាងអ៊ីចឹង ។
សារីតា បានបង្ហោះថា «ជីវិតមនុស្សមានចុះ មានឡើង មានឧបសគ្គ មានគេពេញចិត្ត និងមិនពេញចិត្ត ។ ខ្ញុំយល់ឃើញថាវាជារឿងធម្មតាក្នុងជីវិត ហេតុនេះហើយរឿងខ្លះដែលមើលទៅគ្មានប្រយោជន៍ដល់ខ្លួនឯង និង មនុស្សជាទីស្រឡាញ់ទេ រៀនអត់ធ្មត់ធ្វើមិនដឹងមិនឮ មើលរំលងទៅ វាប្រសើរជាង។ មិនប៉ះពាល់ដល់អ្នកដទៃហើយ សប្បាយផ្លូវចិត្តយើងទៀត» ៕