មានរឿងអ្វីអ៊ីចេះ! នៅសុខៗ ជីមមី ស្រាប់តែបង្ហោះសារចាក់ដោតមួយឃ្លានេះ
ពិធីការិនីរាងស្រឡូន សំឡេងពីរោះ ជីមមី ក្រៅពីបានកាន់តំណែងជាពិធីការីយុវវ័យ ក្ដោបឱកាសការងារជាច្រើន ដោយសារទេពកោសល្យប៉ិនប្រសប់នៃការបញ្ចេញវោហាសព្ទ ក៏ដូចជាសម្រស់ដ៏ទាក់ទាញនោះ នាងក៏ដូចជាអាចនិយាយបានច្រើនភាសាថែមទៀតផងដោយក្នុងនោះមាន អង់គ្លេស ថៃ និង ចិន ។
ជាទូទៅនៅក្នុងចង្កោមអ្នកសិល្បៈ ពិធីការិនី ជីមមី ត្រូវបានគេចាត់ទុកជាតារាស្រីដែលទទួលបានភាពជោគជ័យទាំងវ័យក្មេង ព្រោះនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត រូបរាងដងខ្លួនតូចស្រឡូនសមជាតារាប៉ុណ្ណោះទេ ក្រៅពីនេះ នាងក៏មានទេពកោសល្យ ចំណេះដឹង មានភាពឆ្លាតវៃ ធ្វើឱ្យមហាជនជាច្រើនស្រឡាញ់គាំទ្រ ។
យ៉ាងណាមិញ ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា ពិធីការិនីរូបស្រស់ ជីមមី កំពុងសាងស្នេហ៍យ៉ាងផ្អែមល្ហែមបំផុត ជាមួយលោក Cham Nou ដោយកន្លងមក អ្នកទាំងពីរតែងបង្ហោះរូបថតឱបកៀកកើយគ្នាយ៉ាងល្អូកល្អិនបំផុត តាមរយៈបណ្ដាញសង្គមមិនសូវលស់ថ្ងៃនោះទេ សឹងតែធ្វើឱ្យអ្នកគាំទ្រលើសជាតិស្ករដោយសារពួកគេទៅហើយ ។
ដោយឡែក ថ្មីៗ នេះ មហាជនហាក់ជាចាប់អារម្មណ៍ខ្លាំងចំពោះឃ្លាប្រយោគមួយដែល តារាស្រីរាងតូចច្រឡឹងនោះបានលើកឡើងថា «មនុស្សដែលស្រឡាញ់យើង ទោះបីយើងក្លាយជាអ្វីក៏គាត់នៅតែព្យាយាមស្វែងរកហេតុផលមកស្រឡាញ់យើង ។ មនុស្សដែលតាំងចិត្តថាស្អប់យើងតាំងពីដំបូង ទោះបីជាយើងល្អគ្រប់ដប់ក៏គាត់នៅតែពុះពាររកចំណុចណាមួយដើម្បីមកនិយាយថាយើងអាក្រក់ហើយរកហេតុផលមកស្អប់យើងទាល់តែឃើញ»។
តាមរយៈឃ្លាប្រយោគខាងលើនេះ ពិតធ្វើឱ្យមហាជន មានការងឿងឆ្ងល់ណាស់ថា តើនាងគ្រាន់តែបង្ហោះសារបង្ហាញអារម្មណ៍បែបធម្មតា ឬ ក៏ចង់សំដៅលើរឿងរ៉ាវស្នេហារបស់នាងឱ្យប្រាកដ ៕