ផន សុផារី ថើបប្តីមួយខ្សឺតរួចគំរាមប្ដីច្បាស់ៗ បើសិនហ៊ានលួចមានស្រីនឹងជួបរឿងស្មានមិនដល់ទាំងនេះ
អាចនិយាយបានថាចាប់តាំងពីរៀបការមក ជីវិតគូរវាងអតីតតារាកំប្លែង ផន សុផារី និង ស្វាមី កាន់តែស្រឡាញ់ផ្អែមល្ហែមជាមួយគ្នាខ្លាំងឡើង ហើយពេលនេះពួកគេក៏ទទួលបានកូនស្រីដល់ទៅ ២ នាក់ជាចំណងដៃថែមទៀត ។
ខណៈកំពុងតែរួមរស់ប្រកបដោយសុភមង្គល ស្រាប់តែថ្មីៗនេះ អ្នកនាង ផន សុផារី បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើគណនីហ្វេសប៊ុក លើកឡើងពីរឿងប្ដីមានស្រី បង្កឱ្យមហាជនស្រឡាំងកាំងនឹងអត្ថន័យសាររបស់នាងមិនស្ទើរនោះទេ ។
តាមរយៈសាររបស់អតីតតារាកំប្លែង ផន សុផារី បានរៀបរាប់នោះ គឺប្ដីរបស់នាងមិនទាន់មានស្រីផ្សេងនៅឡើយទេ តែនាងបានបង្ហោះសារគំរាមប្ដីជាមុនថា បើសិនលោកលួចមានស្រីនឹងត្រូវជួបរឿងឈឺចាប់មិនខាន ។
ផន សុផារី បានរៀបរាប់ថា «ថើបប្តីមួយខ្សឺត រួចប្រាប់ប្តីថា : ចាំទុកណាប្តី ថ្ងៃដែលបងមានស្រី គឺជាថ្ងៃដែលបងបាត់បង់ប្រពន្ធកូន ក៏ដូចជាបើកឱកាសឱ្យប្រុសដទៃមកមើលថែប្រពន្ធកូនបងជំនួសបង សាកស្រមៃមើលថាបើកូនបងទៅហៅប្រុសដទៃថា ប៉ា បងឈឺចាប់ទេ? សាកស្រមៃមើលថា បើប្រពន្ធបង ធ្លាប់គេងឱបរាល់ថ្ងៃ ទៅឱបប្រុសផ្សេងបងឈឺចាប់ទេ?
ពេលប្រពន្ធធ្វើល្អ ស្រឡាញ់បង បារម្ភបង បងមើលមិនឃើញ ចុះបើប្រពន្ធទៅធ្វើទង្វើទាំងអស់នេះជាមួយប្រុសផ្សេងបងស្តាយក្រោយទេ? ដូច្នេះ! កុំក្បត់ចិត្តគេ បើមិនចង់ឱ្យខ្លួនឯងឈឺចាប់ឮនៅប៊េប៊ី» ៕