ខួបស្នេហ៍ ៨ ខែ អេននី ហ្សាម និង សង្សារស្រី ស្រាប់តែធ្វើរឿងនេះ ឡើងផ្អើលអ្នកគាំទ្រ
ធ្មេចបើកៗចំណងស្នេហ៍ស្រឡាញ់ភេទដូចគ្នារបស់តារាចម្រៀង អេននី ហ្សាម មានរយៈពេលកាន់តែយូរមកហើយ ដោយតារាចម្រៀងស្រីខាងលើនេះ និង សង្សារស្រីបានបង្កើនភាពផ្អែមល្ហែម និង យល់ចិត្តគ្នាកាន់តែខ្លាំងឡើងៗមិនចាញ់គូស្នេហ៍ប្រុសស្រីនោះឡើយ ។
តួយ៉ាង កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ជាថ្ងៃគម្រប់ ៨ ខែ នៃការចាប់ដៃគ្នាសាងក្តីស្រឡាញ់ក្នុងនាមជាសង្សារ ជម្នះការលេបខាយ មើលងាយ និង មិនពេញចិត្តពីមនុស្សមួយចំនួនជុំវិញខ្លួន តារាចម្រៀង អេននី ហ្សាម និង សង្សារស្រី បានបង្ហាញក្តីស្រឡាញ់យ៉ាងរឹងមាំរបស់នាងបន្ថែមទៀតនៅក្នុង Story facebook របស់នាង ។
នៅថ្ងៃរំឭកក្តីស្រឡាញ់ ៨ ខែ ដោយការបង្ហោះរូបភាពផ្អែមល្ហែមគូនឹងគ្នា ដោយថើបសង្សារស្រីអស់ពីក្តីស្រឡាញ់ ធ្វើឱ្យមហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមឡើងជាតិស្ករមិនតិចនោះឡើយ ។
គួររំឭកថា នេះមិនមែនជាលើកដំបូងនោះឡើយដែលតារាចម្រៀង អេននី ហ្សាម មានគូសង្សារ ប៉ុន្តែមហាជនអ្នកគាំទ្របានសង្កេតឃើញថា ពេលមានស្នេហាជាមនុស្សប្រុសកាលពីមុនៗនាងហាក់មិនដែលបង្ហាញជាសាធារណៈនោះឡើយ ហើយនេះជាលើកដំបូងដែលនាងបានបង្ហាញមុនសង្សារស្រីមានអាយុតិចជាងខ្លួនជិត ១០ ឆ្នាំ បើកចំហជាសាធារណៈ ៕