Yaya និង Nadech តែងហៅគ្នាទៅវិញទៅមកបែបនេះ ពេលនៅក្បែរគ្នា
បើគិតឱ្យដិតដល់ទៅរយៈពេលប្រមាណជា ១០ ឆ្នាំហើយដែលគូស្នេហ៍តារាសម្ដែងប្រុសស្រីថៃដ៏ល្បីល្បាញ Nadech និង Yaya ក្លាយជាសង្សារនឹងគ្នា ។
ធម្មតាទេមិនថាគូស្នេហ៍របស់អ្នកសិល្បៈ ឬអ្នកក្រៅរង្វង់សិល្បៈទេ ឱ្យតែស្រឡាញ់គ្នារាប់ឆ្នាំ តិច ឬច្រើនច្បាស់ជាដឹងពីចរិតពិតរបស់គ្នាខ្លះហើយ ជាក់ស្ដែង Yaya និង Nadech ស្រឡាញ់គ្នាដល់ទៅ ១០ ឆ្នាំបែបនេះ ច្បាស់ណាស់ប្រាកដជាយល់ចិត្តថ្លើមគ្នាសឹងតែគ្រប់រឿងមិនខាន ។
អ្នកគាំទ្រកំពូលតារាសម្ដែងគ្រាប់ពេជ្រប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃ ខ្លះក៏ដឹង ខ្លះក៏មិនដឹងថា ពេលពួកគេនៅជាមួយគ្នាតែពីរនាក់ អ្នកទាំងពីរមានឈ្មោះក្រៅសម្រាប់ហៅគ្នាទៅវិញទៅមក ដើម្បីបន្ថែមរសជាតិស្នេហ៍ឱ្យកាន់តែស្និទ្ធស្នាល ផ្អែមល្ហែមមួយកម្រិតទៀត ។
តាមកិច្ចសម្ភាសន៍មួយ Nadech បានទម្លាយថា ធម្មតាពេលលោកនៅជាមួយ Yaya លោកតែហៅនាងថា «អូនសម្លាញ់» ចំណែកតារាស្រី Yaya វិញ ក៏បានហៅសង្សារបណ្ដូលចិត្តថា «បងខ្លាឃ្មុំ» ផ្អែកទៅលើកាលៈទេសៈ ប៉ុន្ដែជាទូទៅនាងច្រើនតែហៅ Nadech ថា «បង» ៕