ធ្លាប់តែហៅ Mario ឡើងសម តែតាមពិតឈ្មោះកំណើតប្រុសស្អាតនេះ អ៊ីចឹងសោះ
មិនមែនជារឿងចម្លែកទេដែលអ្នកសិល្បៈល្បីៗជាច្រើន សម្រេចចិត្តផ្លាស់ប្ដូរឈ្មោះកំណើតបន្ទាប់ពីពួកគេទទួលបានភាពល្បីល្បាញនៅក្នុងវិថីសិល្បៈ ហើយដាក់ឈ្មោះថ្មីដែលពីរោះ មានហ៊ុងស៊ុយ និង ស្ដាប់ទៅឡូយទាន់សម័យជាងឈ្មោះដើមរបស់ពួកគេ ។
ជាក់ស្ដែងដូចជាតារាសម្ដែងរូបសង្ហា Mario Mauer ក៏បានផ្លាស់ប្ដូរឈ្មោះកំណើតបន្ទាប់ពីលោកបានប្រឡូកនៅក្នុងវិស័យសិល្បៈដែរ ។
ជឿថាអ្នកគាំទ្រជាច្រើន ជាពិសេសមិត្តយុវវ័យ បានលង់ស្នេហ៍កំពូលតារាសម្ដែងរូបសង្ហា Mario ថែមទាំងចាត់ទុកលោកជា idol ក្នុងចិត្តរហូតមក ប៉ុន្ដែជឿថាប្រិយមិត្តជាច្រើនកម្របានដឹងថា លោកធ្លាប់ប្ដូរឈ្មោះ ហើយឈ្មោះកំណើតរបស់លោកនោះពីរោះដូចឈ្មោះបច្ចុប្បន្ន ឬអត់ណាស់?
ពិតណាស់បើតាមប្រភពបានទម្លាយថា កំពូលតារាសម្ដែងប្រុសប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃ Mario មានឈ្មោះកំណើតថា «Nutthawuth Suwanarat» ដោយប្រុសស្អាតរូបនេះ មានលោកប៉ាជាជនជាតិអាឡឺម៉ង់ និង ម្ដាយជាជនជាតិថៃកាត់ចិន ៕