មិនស្អាតតែរូបទេ តែភរិយា Poh Natthawut ក៏ពូកែធ្វើរឿងនេះយកចិត្តស្វាមីណាស់
ប្រិយមិត្តពិតជាបានស្គាល់មកហើយពីតារាប្រុសលោក Poh Natthawut គឺជាតារាសម្ដែងជើងចាស់ដ៏ល្បីមួយរូបនៅក្នុងសង្គមសិល្បៈថៃ ដែលលោកទទួលបានការគាំទ្រពីមហាជនតាមរយៈការសម្តែងរឿងជាច្រើន ហើយបើទោះបីលោកបានរៀបការ និង មិនសូវលេចមុខក្នុងការសម្តែងនាពេលនេះក៏ដោយ តែលោកនៅតែមានវត្តមានក្នុងដួងចិត្តរបស់អ្នកគាំទ្រជានិច្ច ។
ជាមួយគ្នានោះដែរ មហាជនពិតជាបានជ្រាបច្បាស់ហើយពីរឿងរ៉ាវរវាងលោក Poh Natthawut និង ភរិយា ដែលមហាជនស្គាល់ថាជាគូស្នេហ៍ដែលពោរពេញដោយក្តីសុខ ជាគូស្វាមីភរិយាដែលតែងតែផ្តល់ភាពផ្អែមល្អែមឱ្យគ្នាទៅវិញទៅមក ។
ជាក់ស្តែងថ្មីៗនេះ គេឃើញថាភរិយារបស់លោក Poh Natthawut កាន់តែធ្វើឱ្យមហាជនអត់ទ្រាំមិនច្រណែនមិនបានឡើយក្រោយពីបានឃើញលោកបង្ហោះម្ហូបជាស្នាដៃរបស់ភរិយាធ្វើជូនលោកយ៉ាងទំនង ព្រមជាមួយនឹងពាក្យថា៖ «មានប្រពន្ធល្អបែបនេះ រៀបចំបែបនេះ តើប្តីទៅណារួចប្រពន្ធសម្លាញ់» ។
យ៉ាងណាមិញក្រោយពីលោកបានបង្ហោះបែបនេះភ្លាមធ្វើឱ្យមហាជនមិនតិចទេដែលច្រណែននឹងជីវិតរបស់លោកដែលមានភរិយាយល់ចិត្ត ចាំរៀបចំម្ហូបអាហារឱ្យគ្រប់ពេលបែបនេះរកឯណាបាន មិនតែប៉ុណោះក៏មានមហាជនជាច្រើនទៀតដែលសរសើរពីទឹកចិត្តប្រពន្ធរបស់លោក Poh Natthawut នោះ ៕