ធ្លាប់ឃើញផ្អែមល្ហែម ស្រាប់តែឥលូវ អេដវីន វាយសង្សារបណ្ដូលចិត្ត របួសបែកឈាម ជំាសាច់ទាំងដុំ
កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីភរិយារបស់តារាប្រុស អេដវីន បានបង្ហោះរូបភាពស្នាមរបួស និង រៀបរាប់ថាលោកជាអ្នកប្រព្រឹត្ត ។
រូបភាព និង សារបង្ហោះលើគណនីរបស់អ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ «ខ្ញុំមនុស្សមិនមែនសត្វទេ ហេតុអីវាយខ្ញុំដល់ថ្នាក់នេះ ? អេដវីន ចាំទទួលអីដែលអ្នកធ្វើដាក់ខ្ញុំថ្ងៃនេះទៅ ! ទ្រាំយូរហើយ គួរដល់ពេលដែរឈប់លាក់រឿងពិតហើយ ! ស្រលាញ់ខ្ញុំណាស់ តែពេលខឹង ពេលឈ្លោះ មិនដែលនិយាយហេតុផល ខឹងវាយ ខឹងវាយ …. ហេតុអីដំបូងល្អម្ល៉េះ តែចុងក្រោយ ធាតុពិតក៏ចេញមក ! ចាំ ពេលផ្លូវចិត្តខ្ញុំល្អជាងនេះ ខ្ញុំឱ្យបងស្គាល់ បញ្ចកា មួយនេះ ច្បាស់ ! ខ្ញុំមានតំលៃជាមនុស្ស មិនមែន ខឹងវាយ ខឹងវាយដូចសត្វធាតុចឹងទេ ! ពេលស្រលាញ់ខ្ញុំ លះបង់គ្រប់យ៉ាង តែលទ្ធផលទទួលបាន គឺភាពមិនទុកចិត្ត ធ្វើបាបផ្លូវកាយ ផ្លូវចិត្ ត! អស់ពេល ឱ្យបកក្រោយហើយ អេដវីន ! U will see the real monster of me» ។
ក្រោយពីឃើញរូបភាពស្នាមរបួសពេញខ្លួននោះហើយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនស្រឡាំងកាំងណាស់ដែរ ក៏ព្រោះកន្លងមកគូស្នេហ៍មួយគូនេះផ្អែមល្ហែមនឹងគ្នាណាស់ ។ លើសពីនោះ ក៏មានសំនួរជាច្រើនបានលើកឡើងថា តើមូលហេតុអ្វីទើបធ្វើឱ្យឈានដល់ការប្រើហឹង្សាបែបនេះ ?