ផ្ទុះរឿងវ៉ៃដំបែកសាច់ឈា.មលើកូនស្រីយប់មិញ ម្តាយ បញ្ចកា ក្តៅញ័រសាច់ពន្លះ អេដវីន មួយចាស់ដៃ
ក្រោយពីរូបភាពស្នាមរបួសអ្នកនាង សុទ្ធ បញ្ចកា ដែលនាងបានឱ្យដឹងថាបង្កឡើងដោយតារាសម្តែង អេដវីន ត្រូវបានចែកចាយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសនារីៗជាច្រើនខឹងសម្បាយ៉ាងខ្លាំងដល់តារាប្រុសរូបនេះ ។
ក្នុងនោះ បើនិយាយទៅដល់ម្តាយរបស់អ្នកនាង សុទ្ធ បញ្ចកា ផ្ទាល់ ក៏មិនបាននៅសំងំស្ងៀមនោះដែរ បន្ទាប់ពីបានឃើញ និង បានដឹងថាលោក អេដវីន បានធ្វើទង្វើដល់ថ្នាក់នេះចំពោះកូនស្រីជាទីស្រឡាញ់របស់ខ្លួន ។
ក្នុងនាមជាម្តាយ ដែលហាក់មានអារម្មណ៍ឈឺចាប់ជួសកូនយ៉ាងខ្លាំងផង ខឹងផង ម្តាយរបស់អ្នកនាង សុទ្ធ បញ្ញកា បានឆ្លើយតបទៅតារាប្រុស អេដវីន ថា «ចុះក្រែងយើងចប់គ្នាហើយ គេធ្វើអីជាមួយអ្នកណាជារឿងរបស់គេ យើងមានជីវិតប៉ុន្មានបានមកវាយគេដូចសត្វយ៉ាងនេះ ? សុខសប្បាយណាស់ហ្ន៎ឯង ? យើងដឹងយប់ជ្រុលហើយ ចាំព្រឹកយើងក៏ចង់ដឹងដែរថាឯងមានជីវិតច្រើនទុកសងគេមែនបានមកវាយគេ ឯងមានដែលមានម៉ារៀលមកចិញ្ចឹមកូនយើងដែរអត់ ? សួរខ្លួនឯងសិនមុននឹងតបខមមិនគេឯងបែបប្រុសគ្មានកិត្តិយស (ពួកឯកបែកគ្នាហើយ)» ៕