អេដវីន ទម្លាយច្បាស់ៗ គូស្នេហ៍ខ្លួននាំដៃគូលេងចាក់ទឹកដូងក្នុងបន្ទប់ គេទៅទាន់ទើបមានរឿងវ៉ៃដំកើតឡើង
កាលពីពេលកន្លងមក មហាជនអ្នកគាំទ្រពីជីវិតឯកជនរបស់តារាសម្តែង អេដវីន និង គូស្នេហ៍ជាម៉េម៉ាយកូន ២ នោះ ប្រាកដជាបានដឹងរួចមកហើយពីទំនាក់ទំនងជីវិតគូរបស់ពួកគេ ដោយក្នុងនោះមានទាំងផ្អែមល្ហែម មានទាំងរកាំរកូស ហើយម្តងត្រូវ ម្តងឈ្លោះគ្នា ប៉ុន្តែក្តីស្នេហ៍ពួកគេនៅតែបន្តទៅមុខបាន ។
ដោយឡែក នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ ស្រាប់តែតារាសម្តែង អេដវីន និង គូស្នេហ៍ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលទាំងយប់ ក្រោយពីរូបភាពស្លាកស្នាមរបួររបស់ អេដវីន និង អ្នកមេម៉ាយជាគូស្នេហ៍ កើតឡើងដោយសារការវាយតប់គ្នា ។
បើតាមគណនីហ្វេសប៊ុកគូស្នេហ៍ អេដវីន មានឈ្មោះ សុទ្ធ បញ្ញកា បានរៀបរាប់អមនឹងស្នាមរបួសថា អេដវីន ជាអ្នកបង្ក រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិខឹងសម្បាដល់តារាប្រុសរូបនេះផងដែរ ។
ភ្លាមៗនោះភាគីខាងប្រុស គឺលោក អេដវីន ក៏បានបង្ហោះរូបភាពជាំភ្នែកមួយចំហៀងហាក់ត្រូវគេដាល់ ព្រមទាំងថាសរសេររៀបរាប់ជាច្រើននៅក្នុងរូបភាពដែលគូស្នេហ៍បង្ហោះនោះថា «គេនាំគ្នាលេងចាក់ទឹកដូងក្នុងបន្ទប់នឹងណាបង ហើយខ្ញុំទៅទាន់សុំគេលេងដែរ គេអត់ឱ្យលេង ហើយដៃគូគេវាយខ្ញុំបែកភ្នែក ហើយគាត់ក៏បោះសោរឡានឱ្យគេរត់ទៀត សប្បាយលេងទេបង» ។ បន្ថែមពីនោះ អេដវីន ក៏បានសរសេររៀបរាប់ជាបន្តបន្ទាប់ទៀតផងដែរដូចទៅក្នុងរូបភាពខាងក្រោមនេះ ។
គួររំឮកថា កាលពីពេលកន្លងមុននឹងឈានដល់មានរឿងកើតឡើងមនេះតារាប្រុស អេដវីន បានបង្ហោះសារជាបន្តបន្ទាប់ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលើកឡើងថា ស្នេហារបស់អ្នកទាំងពីរហាក់កំពុងមានរឿងរកាំរកូសនឹងគ្នា ពោលគឺ អេដវីន ធ្លាប់បានថា «កុំទុកចិត្តមេឃ កុំទុកម្តាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល» ។ តែភ្លាមៗ ខាងស្រីក៏បានចេញមុខមកបដិសេធថា អេដវីន មានការយល់ច្រឡំនឹងនាងហើយ ៕