បញ្ចកា ថារស់ពិបាកជាងស្លាប់ ថ្ងៃកំណើតសមត្ថកិច្ចតាមចាប់ អេដវីន ជាមនុស្សធ្លាប់ស្រឡាញ់ជាងជីវិត
កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅមហាជនអ្នកគាំទ្រនិយមតាមដានជីវិតឯកជនរបស់តារាប្រុស អេដវីន និង គូស្នេហ៍គឺអ្នកនាង សុទ្ធ បញ្ចកា បានដឹង និង មានការភ្ញាក់ផ្អើលខ្លាំងមកហើយ ដែលលោក អេដវីន បានប្រើហិង្សាលើ សុទ្ធ បញ្ចកា ដោយក្បាលខ្សែក្រវាត់ និង ច្រានទម្លាក់ពីជណ្តើររហូតដល់មានរបួសស្នាមជាច្រើនកន្លែង ។
ទន្ទឹមនឹងទង្វើខាងលើ ព្រមទាំងរឿងអាស្រូវជាច្រើនទៀតនោះ ឪពុករបស់អ្នកនាង សុទ្ធ បញ្ចកា សំងំនៅមិនសុខឡើយ ដោយឈឺចាប់ព្រោះកូនស្រីត្រូវរងទារុណកម្មខ្ទាំសាច់យ៉ាងនេះ លោកក៏ប្រកាសជាសាធារណៈស្វែងរកច្បាប់ ដើម្បីរកយុត្តិធម៌ឱ្យកូនស្រីទៀតផង ។
យ៉ាងណាមិញ នៅយប់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ មុនមួយថ្ងៃ ជាថ្ងៃកំណើតរបស់អ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះរៀបរាប់ហាក់ឈឺចាប់យ៉ាងខ្លាំង ក៏ព្រោះតែនាងបានលើកឡើងថា ថ្ងៃកំណើតឆ្នាំនេះ គឺជាថ្ងៃដែលសមត្ថកិច្ចត្រូវតាមចាប់ខ្លួនលោក អេដវីន ដែលជាមនុស្សធ្លាប់ស្រឡាញ់ជាងជីវិតទៅវិញ ។
ក្នុងសារនោះ អ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ថា «Early birthday gift is The most pain in life ! ស្អែកថ្ងៃខួបកំណើតខ្ញុំហើយ តែកាដូដែលខ្ញុំបានថ្ងៃស្អែក គឺមន្រ្តីសមត្ថកិច្ចតាមចាប់មនុស្សដែលខ្ញុំស្រឡាញ់ជាងជីវិតទៀត ! អ្នកដែលពិបាកបំផុតពេលនេះគឺគ្មាននាក់ណាទេ គឺខ្ញុំ! រស់ពិបាកជាងស្លាប់ទៀត ! ដោយសារការយល់ច្រឡំ មិនទុកចិត្តរបស់បង ទើបអនាគត និង សុភមង្គលទាំងអស់ត្រូវបំផ្លាញទាំងអស់ ! មិនមែនមនុស្សប្រុសម្នាក់នោះស្រឡាញ់តែដំបូងទេ តែពេលនោះគេស្រឡាញ់ខ្លាំងពេកខ្វះការពិចារណា ខ្វះភាពជឿជាក់ ទើបគ្រប់យ៉ាងត្រូវរលាយ ត្រឹមមួយភ្លែត ! God pls take me to ur place … I wanna be peace !!! Panhchaka អើយ លើកនេះម៉ិចមិនរឹងមាំផ្លូវចិត្ត ដូចមុនចឹង! 18.06.2021 Happy birthday to Panhchaka June និង ថៅកែ ជូន កាហ្វេ និង ជូនចេកអាំង កាម៉ាប់សាច់អាំងឈីស…. I’ll be back soon … keep fighting»៕