ឃ្យូដណាស់! កូនប្រុស អាន គុណកូឡា ប៊េប៊ីសម័យកូវីដ តែងខ្លួនបែបនេះចេញពីពេទ្យ
កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀង អាន គុណកូឡា រំភើបចិត្តយ៉ាងខ្លាំងក្រោយពីទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនប្រុសដំបូង ជាមួយនឹងភរិយា ។ ក្នុងនោះ តារាប្រុសរូបនេះក៏បានដាក់ឈ្មោះសមាជិកថ្មីរូបនេះយ៉ាងពីរោះថា វីល្លៀម ។
បើគិតមកទល់ពេលនេះរយៈពេលជិត ១ សប្តាហ៍ហើយ ដែលប្រុសតូច វីល្លៀម បានសម្រាលមក ហើយពីមួយថ្ងៃទៅមួយថ្ងៃភរិយារបស់លោក អាន គុណកូឡា ក៏តែបង្ហោះរូបភាពកូនប្រុសដំបូងរបស់ខ្លួនមើលទៅគួរឱ្យស្រឡាញ់ និង ពោរពេញដោយសុភមង្គលយ៉ាងខ្លាំង ក៏ព្រោះតែមានស្វាមីនៅក្បែរជានិច្ចនោះ ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ គឺជាថ្ងៃភរិយាលោក អាន គុណកូឡា និង កូនប្រុសដំបូងរបស់លោកបានចេញពីមន្ទីរពេទ្យ ត្រលប់ទៅសម្រាកនៅគេហដ្ឋានវិញនោះ បានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែរូបភាពមួយសន្លឹករបស់ប្រុសតូច វីល្លៀម ត្រូវបានភរិយារបស់តារាចម្រៀងប្រុសខាងលើបង្ហោះលើគណនីហ្វេសប៊ុករបស់អ្នកនាង ។ រូបភាពនោះ គឺប្រុសតូច វីល្លៀម បានពាក់របាំងមុខការពារកូវីដ-១៩ ដូចមនុស្សពេញវ័យដែរ ហើយមើលទៅពិតជាឃ្យូដខ្លាំងណាស់ ៕