ក្រោយឃើញសារទាំងនេះ មហាជនគិតថា បញ្ចកា និង អេដវីដ អាចត្រូវគ្នាវិញ
មហាជនអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជានៅចាំនៅឡើយទេពីរឿងរ៉ាវកើតឡើងរវាងតារាសម្តែង អេដវីន ដែលបានបង្ករបួសស្នាមជាំឈាមជាច្រើនកន្លែងទៅលើគូស្នេហ៍គឺ អ្នកនាង សុទ្ធ បញ្ចកា កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនោះ ។ ក្នុងនោះ អ្នកនាង សុទ្ធ បញ្ចកា ក៏បានឱ្យដឹងថា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ សមត្ថកិច្ចក៏នឹងតាមចាប់ អេដវីន ផងដែរ ។
ជុំវិញរឿងរ៉ាវខាងលើនេះ បើទោះជាមិនទាន់ព័ត៌មាននៃការចាប់ខ្លួនពាក់ព័ន្ធនឹងអំពើហឹង្សា ដែលតារាប្រុសសង្ហារូបនេះ បានវាយតំលើគូស្នហ៍ក៏ពិតមែន តែកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ អ្នកនាង សុទ្ធ បញ្ចកា ក៏បានធ្វើការ Live Video តាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាងឈ្មោះ Panhchaka June ឱ្យដឹងពីមូលហេតុបណ្តាលឱ្យមានអំពើហិង្សានោះកើតឡើងដែរ ។
អ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ថា ក៏ព្រោះការស្រឡាញ់នាងខ្លាំងរហូតកើតក្តីប្រច័ណ្ឌតែម្យ៉ាងគត់ ទើបធ្វើឱ្យលោក អេដវីន ឆាប់ច្រឡោតនៅពេលអ្នកនាងនៅក្បែរបុរសផ្សេង ព្រមទាំងយល់ច្រឡំថាអ្នកនាង និង បុរសផ្សេងមានទំនាក់ទំនងនឹងគ្នា ទើបជាដើមទងនៃការកើតឡើងនៃការវាយតំយ៉ាងទម្ងន់នេះ ។ លើសពីនោះ មកដល់ពេលនេះអ្នកទាំង ២ បាននិយាយគ្នាដាច់ស្រេចពីការយល់ច្រឡំនេះហើយដែរ ។
យ៉ាងណាមិញ ក្រោយពីការធ្វើការ Live Video នោះភ្លាម អ្នកនាង សុទ្ធ បញ្ចកា បានលុបចោលក៏ពិតមែន តែបើក្រឡេកទៅមើល Status ជាបន្តបន្ទាប់ ដែលអ្នកនាងបានបង្ហោះលើគណនីហ្វេសប៊ុកខាងលើនេះ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយល់ថា ចំណងស្នេហ៍រវាង លោក អេដវីន និង សុទ្ធ បញ្ចកា អាចនឹងបន្តវិញ ក៏ព្រោះតែមើលទៅអ្នកទាំង ២ ហាក់នៅមានចិត្តស្រឡាញ់គ្នាខ្លាំង៕