ញាក់! រ័ត្ន រចនា តារាចម្រៀងល្បីបទ «ម៉េម៉ាយសប្បាយចិត្ត» ស្រកទម្ងន់ខ្លាំងណាស់
បើរំឭកដល់រយៈពេលប្រមាណជាង ២ ឆ្នាំ មុន មហាជនអ្នកនិយមស្តាប់បទចម្រៀងពីដើមប្រាកដជាធ្លាប់បានស្គាល់មកហើយតារាចម្រៀងស្រី រ័ត្ន រចនា ដែលបានយកបទចម្រៀង «ម៉េម៉ាយចាយរាង» ជាសំនៀងដើមរបស់លោកស្រី ប៉ែន រ៉ន មកច្រៀងឡើងវិញទទួលបានការគាំទ្រយ៉ាងខ្លាំង ។
ក្នុងនោះ មិនត្រឹមតែទឹកដមសំឡេង ភាពក្រមិចក្រមើមរបស់តារាចម្រៀង រ័ត្ន រចនា នោះទេ ដែលបានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានចាំរូបនាង គឺសូម្បីតែរូបរាងទម្ងន់ធ្ងន់របស់នាង ក៏ទទួលបានភាពទាក់ទាញដូចគ្នា ពោលគឺបើ រ័ត្ន រចនា មានទម្ងន់ដល់ជិត ១០០ គីឡូក្រាមក្តី តែសម្រស់នាងនៅតែស្រស់ស្អាត ។
យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀងស្រីខាងលើបានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែកញ្ញាបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ហើយលើសពីនោះ បើមើលទៅរូបរាងរបស់នាងវិញ គឺស្រក់ស្ទើរតែ ៦០% ស្អាតខ្លាំងនិង មានមុខមាត់ផ្លាស់ប្តូរដល់ទៅ ៣៩០ ដឺក្រេឯនោះ ។
តស់! ទៅមើលរូបភាព Before and After របស់កញ្ញា រ័ត្ន រចនា ខុសគ្នាយ៉ាងណា៖
+ កំឡុងឆ្នាំ ២០២០
+ កំឡុងឆ្នាំ ២០២១