ថ្ងៃបុណ្យឪពុកគួររីករាយ តែតារាស្រី ៥ រូបនេះ បែរជាបង្ហោះអារម្មណ៍សោកសៅទៅវិញ
កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ គឺជាថ្ងៃទិវាគុណឪពុក គេបានឃើញសិល្បករ-ការិនីជាច្រើន បានបង្ហោះសារជូនពរ និង ដឹងគុណយ៉ាងធំធេងដល់លោកឪពុកនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងរីករាយ ដោយក្នុងនោះក៏មានអ្នកខ្លះរៀបចំកម្មវិធីនានាជូនលោកឪពុកផងដែរ ។
ដោយឡែក បើក្រឡេកមកមើលសិល្បការិនី ៥ ដួង រូបខាងក្រោមនេះវិញ នៅក្នុងថ្ងៃទិវាឪពុក គួរណាស់នឹងរីករាយជាមួយនឹងក្រុមគ្រួសារ ប៉ុន្តែពួកគេបែរជាបង្ហោះសារបង្ហាញអាម្មណ៍សោកសៅទៅវិញ ។ ក្នុងនោះមានអ្នកខ្លះបានបង្ហាញអារម្មណ៍នៃការបាត់បង់ឪពុក ដោយលោកបានលាកចាកលោកទៅ ហើយខ្លះទៀតក៏មិនបានបញ្ជាក់ថា តើមូលហេតុអ្វីដែរ ។
យ៉ាងណាមិញ ក្រោយពីមានការបង្ហាញពីភាពសោកសៅរបស់សិល្បករ-ការិនី ទាំងនោះមិនមានឪពុកដូចគេនៅថ្ងៃពិសេសនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនក៏បានបង្ហោះសារលើកទឹកចិត្តដល់ពួកគេយ៉ាងច្រើនផងដែរ ។
១- ឌួង ហ្សូរីដា
២- ឡាយ លក្ខិណា
៣- រឿន ណាត
៤- ឌុច លីដា
៥- ឌួង ហ្សូរីម៉ា