ផ្អែមដូចស្ករ! អម្ពរ ទេវី ពោលពាក្យរៀបរាប់ពីស្វាមី នៅថ្ងៃទិវាបុណ្យឪពុក យ៉ាងមានន័យ
កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ក្រឡេកទៅមើលបណ្តាញសង្គមហ្វេសប៊ុកហាក់ឃើញមានមហាជនជាច្រើនបានចូលរួមអបអរសាទរក្នុងពិធីបុណ្យឪពុក ដោយម្នាក់ៗបានបង្ហាញក្តីស្រឡាញ់ និង ការដឹងគុណ តាមរយៈការបង្ហោះរូបភាព បង្ហោះសារ ហើយខ្លះទៀតក៏បានទិញកាដូជូនដល់លោកទៀតផង ។
ក្នុងនោះ បើក្រឡេកទៅមើលតារាភាពយន្តល្បីឈ្មោះកំឡុងទសវត្សន៍ ៩០ អ្នកនាង អម្ពរ ទេពី ដែលកំពុងតែរស់នៅឯសហរដ្ឋអាមេរិកឯនោះវិញ ក៏មិនខុសពីអ្នកផ្សេងទៀតដែរ គឺអ្នកនាងក៏បានចូលរួមអបអរក្នុងឱកាសដ៏ពិសេសនេះដូចគ្នា ។
អ្នកនាង អម្ពរ ទេវី មិនត្រឹមតែបង្ហាញក្តីស្រឡាញ់ដឹងគុណ ដល់លោកឪពុកនោះទេ គឺអ្នកនាងក៏បានបង្ហាញសារដ៏មានន័យដល់ស្វាមីរបស់ខ្លួន ក្នុងនាមលោកជាស្វាមី ជាឪពុកយ៉ាងផ្អែមល្ហែមទៀតផង ។ ក្នុងសារអបអរបុណ្យឪពុក ជូនដល់ស្វាមី អ្នកនាង អម្ពរ ទេវី បានរៀបរាប់ថា «Happy Father’s Day! My Love ថ្ងៃនេះគឺជាថ្ងៃ រំឭកគុណ លោកឪពុក នៃពិភពលោក ហើយក៏មានបងជា ឪពុកម្នាក់ដែរ ។ បងគឺជាឪពុក ដ៏វិសេសរបស់កូនខ្ញុំ បងគឺជា បេះដូងរបស់គ្រួសារ និង កូនៗ ។ We are love you so much. And Happy Father’s Day to all the man in the world» ។
គួររំឭកថា ក្រោយពីបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្តែង ពេជ្រ ភារុណ និង មានចំណងដៃកូនប្រុសមួយរូប ដែលកំពុងរស់នៅឯសហរដ្ឋអាមេរិកជាមួយអ្នកនាងហើយនោះ អ្នកនាង អម្ពរ ទេវី ក៏បានសាងជីវិតអាពាហ៍ពិពាហ៍លើកទី ២ ជាមួយនឹងស្វាមីក្រោយដោយទទួលបានចំណងដៃកូនស្រីមួយរូបផងដែរ ។ បច្ចុប្បន្ន អ្នកនាង ព្រមទាំងស្វាមី និង កូនប្រុសស្រី ក៏កំពុងរស់នៅយ៉ាងមានសុភមង្គល ៕