មើលម្តាយកូនគេ! កូនស្រីច្បង ពៅ សុជាតា អាយុ ១៥ ឆ្នាំ ស្រស់ស្អាតខ្លាំង មានដុងសិល្បៈមិនចាញ់ម្តាយ
បន្ទាប់ពីផ្អាកក្នុងវិថីសិល្បៈ អស់រយៈពេលមួយរយៈមកហើយនោះ ថ្មីៗនេះតារាចម្រៀង ពៅ សុជាតា ក៏ចាប់ផ្តើមមានវត្តមានសាជាថ្មីនៅក្នុងការចូលរួមច្រៀងនៅក្នុងកម្មវិធីតន្ត្រីជាច្រើនផងដែរ ។
បច្ចុប្បន្នតារាចម្រៀងរូបនេះ មិនត្រឹមតែមានអាជីពជាអ្នកចម្រៀងតែប៉ុណ្ណោះទេ ប៉ុន្តែ ពៅ សុជាតា ក៏មានហាងសាឡនផ្ទាល់ខ្លួន ដែលស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មីផងដែរ ។ បន្ទាប់ពីប្រាប់ឲ្យដឹងពីការលែងលះគ្នាជាមួយអតីតស្វាមីរួចមកហើយ ពៅ សុជាតា ក៏ក្លាយទៅជាអ្នកមេម៉ាយកូន ២ ដែលត្រូវបានមហាជនលាន់មាត់ថានៅមានសម្រស់ស្រស់ស្អាតដដែល ។
យ៉ាងណាមិញ បើក្រឡេកទៅមើលកូនស្រីច្បងរបស់តារាស្រីខាងលើឯនោះវិញ បើគិតនៅក្នុងឆ្នាំ ២០២១ នេះគឺមានអាយុប្រមាណ ១៥ ឆ្នាំ ហើយ រីឯសម្រស់មុខមាត់វិញនោះ គឺស្រស់ស្អាតដូចអ្នកម្តាយយ៉ាងដូច្នោះ ។
ជារឿយៗអ្នកនាង ពៅ សុជាតា តែងតែបង្ហោះរូបភាពកូនស្រីច្បងមានឈ្មោះថា លី លឹមដានេ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ ដោយក្នុងនោះកូនស្រីច្បងរូបនេះ គឺមានសមត្ថភាពសិល្បៈមិនចាញ់អ្នកម្តាយនោះទេ ពោលគឺ លី លឹមដានេ អាចច្រៀង អាចរាំ និង សម្តែងបានល្អណាស់ ។ លើសពីនេះ កូនស្រីច្បងអ្នកនាងរូបនេះក៏ធ្លាប់ដើរបង្ហាញម៉ូដទៀតផង ៕