អេននី ហ្សាម ថាគ្រប់គ្នាមើលមកបែបម៉េច មិនខ្វល់ សំខាន់ពេលនេះនាងមានក្តីសុខ
ធ្មេចបើកៗរយៈពេលជាង ៨ ខែមកហើយ ដែលតារាចម្រៀង អេននី ហ្សាម បានបង្កើតចំណងស្នេហ៍ នឹងមនុស្សស្រីដូចគ្នា ក្រោយពីខកស្នេហ៍នឹងមនុស្សប្រុសអស់ជាច្រើនលើកច្រើនសារមកនោះ ។ ក្នុងនោះ ក្រោយពីបើកចំហរទំនាក់ទំនងនឹងសង្សារស្រីហើយនោះ តារាចម្រៀងរូបនេះក៏មើលទៅហាក់កាន់ទេមានសេចក្តីសុខ និង ស្នាមញញឹមរៀងរាល់ថ្ងៃទៀតផង ។
ជាការពិត បើទោះការប្រកាសជាសាធារណៈពីក្តីស្រឡាញ់ភេទដូចគ្នារបស់ អេននី ហ្សាម ត្រូវបានអ្នកគាំទ្រមួយចំនួនចូលរួមអបអរសាទរក្តី ប៉ុន្តែក៏នៅមានមហាជនមួយចំនួនតូចហាក់មិនពេញចិត្តដល់គូស្នេហ៍មួយគូនេះដូចគ្នា ។ តែយ៉ាងណាក៏ដោយ បើទោះជាមានការរិះគន់ខ្លះៗក្តី កញ្ញា អេននីហ ហ្សាម និង សង្សារស្រី កាន់តែស្រឡាញ់គ្នាខ្លាំង ផ្អែមល្ហែម ស្អិតរមួតជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ មិនឱ្យចាញ់គូស្នេហ៍ស្រី និង ប្រុសនោះឡើយ ។
តួយ៉ាងថ្មីៗនេះ កញ្ញា អេននី ហ្សាម បានបង្ហោះសារមួយឃ្លាយ៉ាងមានន័យ ហាក់ចង់បញ្ជាក់ថា នាងកំពុងតែរស់នៅយ៉ាងមានក្តីសុខនូវអ្វី ដែលនាងកំពុងសាងជាមួយនឹងសង្សារស្រី ហើយនាងមិនខ្វល់នឹងអ្វីគ្រប់គ្នាកំពុងមើលមកនាងនោះឡើយ ។
សារនោះ អេននី ហ្សាម បានរៀបរាប់ដូច្នេះថា «គ្រប់គ្នាមើលមកបែបម៉េច ខ្ញុំមិនខ្វល់ទេ សំខាន់ពេលនេះខ្ញុំមានក្តីសុខ ព្រោះខ្ញុំមិនបានទៅឈ្នាននីសជាមួយអ្នកណាទេ មិនបានទៅធ្វើអាក្រក់ដាក់អ្នកណាទេ ខ្ញុំសុំតែសុខទេ» ៕