ចេញដំរួយថ្មី អេដវីន ផ្ទុះកំហឹងធ្វើបាបសង្សាររបួសធ្ងន់ អាចមកពីស្មុគស្មាញនឹងរឿងទាំងនេះ (វីដេអូ)
នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះ តារាសម្តែង អេដវីន ត្រូវបានចូលខ្លួនទៅកាន់តុលាការហើយ បន្ទាប់ពីការប្រើហិង្សាទៅកាន់គូស្នេហ៍គឺអ្នកនាង សុទ្ធ បញ្ចកា កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ។ ក្នុងនោះដែរ រូបថតមួយសន្លឹកដែលលោកកំពុងដើរចូលទៅកាន់តុលាការដំបូងក៏បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងទន្ទឹងរង់ចាំលទ្ធផលនៃរឿងរ៉ាវដ៏ក្ដៅគគុកនេះ។
បើក្រឡេកទៅមើល អ្នកនាង សុទ្ធ បញ្ចកា ឯនោះវិញ នាវេលាថ្ងៃត្រង់ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះ អ្នកនាង ក៏បាន Live Video នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ដោយបាននិយាយរៀបរាប់ពាក់ព័ន្ធចំពោះបញ្ហារវាងអ្នកនាង និង លោក អេដវីដ ផងដែរ។ ក្នុងវីដេអូនោះ អ្នកនាងមិនបានបញ្ជាក់ច្បាស់នៅឡើយទេ ថាដំណើរនៃការកោះហៅសាកសួររបស់តុលាការនេះយ៉ាងណាទៅហើយ ក៏ព្រោះអ្នកនាងក៏នឹងត្រៀមខ្លួនចូលបំភ្លឹបន្តទៀតនៅរសៀលនេះបន្តទៀត ។
ដោយឡែក បើនិយាយពីរឿងរ៉ាវឯកជនរបស់អ្នកនាង និង លោក អេដវីន ឯនោះវិញ អ្នកនាង សុទ្ធ បញ្ចកា ក៏បានបញ្ជាក់ថា ហិង្សាបានកើតឡើងលើខ្លួននោះ គឺមកពី អេដវីន មានការប្រច័ណ្ឌខ្លាំងពេក ហើយមកដល់ពេលនេះ អ្នកនាង និង បុគ្គលម្នាក់ទៀតដែលធ្វើឱ្យ អេដវីន មានការប្រច័ណ្ឌនោះ ក៏បាននិយាយដោះស្រាយ និង បញ្ជាក់ភាពស្អាតស្អំរៀងៗខ្លួនរួចហើយដែរ ។
លើសពីនោះ កំឡុងពេល Live នោះដែរ អ្វីដែលកាន់តែធ្វើឱ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍ទៀតនោះ អ្នកនាង សុទ្ធ បញ្ចកា បានបញ្ជាក់បន្ថែមថា កំហឹងមួយពេល ដែល អេដវីន បានប្រើហិង្សាទាំងទទឹងទិសមិនបានគិតដិតដល់នោះ អាចមកពីបញ្ហាផ្ទាល់ខ្លួនរបស់លោកកំពុងតែស្មុគស្មាញក៏ថាបាន ក៏ព្រោះតែកន្លងមកនេះ លោក អេដវីន កំពុងតែជួបវិបត្ត ពិបាកចិត្ត គឺអ្នកម្តាយជាទីស្រឡាញ់របស់លោក កំពុងសម្រាកព្យាបាលជំងឹមហារីកតំណាក់កាលចុងក្រោយផង ព្រមទាំងគួបផ្សំការបែកបាក់ពីអ្នកនាងមួយរយៈផង ទើបធ្វើឱ្យលោកស្មុគស្មាញយ៉ាងនេះ៕