យូរៗស្លៀកឈុតបុរាណខ្មែរម្ដង ទេព បូព្រឹក្ស ស្រាប់តែត្រូវបានមហាជនដាក់ឱ្យបែបនេះ
ទេព បូព្រឹក្ស គឺជាតារាស្រីម្នាក់ដែលនិយមលេងស្ទីលហ្វេសសិនសម័យថ្មី ពោលគឺរាល់ការតែងខ្លួនរបស់នាងបានធ្វើឱ្យមហាជនប្លែកភ្នែកចម្លែកអារម្មណ៍ អ្វីដែលសំខាន់នោះ គ្រប់ឈុតដែលនាងស្លៀកគឺពុំឱ្យជាន់នរណាម្នាក់ឡើយ ។
អាចនិយាយបានថា ជាតារាស្រីដែលរីកមុខរីកមាត់ និង ល្បីក្នុងស្រទាប់យុវ័យសម័យថ្មី ដូចនេះកញ្ញា ទេព បូព្រឹក្ស តែងតែបានធ្វើអ្វីដែលប្លែក ឱ្យសមស្របទៅតាមសង្គមសម័យថ្មី ។ ជារឿយៗតារាស្រីរូបនេះ តែងតែឆ្នៃសម្លៀកបំពាក់ហ្វេសសិនថ្មីៗសម្រាប់ខ្លួនឯង ហើយមហាជនពុំសូវជាឃើញនាងស្លៀកពាក់សម្លៀកបំពាក់បែបបុរណាខ្មែរនោះឡើយ ។
តួយ៉ាងថ្មីៗនេះ ពិតធ្វើឱ្យប្រិយមិត្តមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញនាងតែងកាយដោយគ្រឿងបុរាណខ្មែរយ៉ាងល្អប្រណីតថតឡើងបង្អួតមហាជន ។ អ្វីដែលសំខាន់ ក្រោយពីបានទ្រង់គ្រឿងឈុតបុរាណនោះមក ទេព បូព្រឹក្ស បានទទួលពាក្យសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ពីព្រោះថាកម្រណាស់ដែលនាងស្លៀកសម្លៀកបំពាក់ដូចបនេះ ៕