ពុទ្ធោ! អេដវីន ត្រូវជាប់បណ្តឹងក្រោយប្រើហិង្សា ស្របពេលម្តាយមានជំងឺមហារីកតំណាក់កាលចុងក្រោយ
នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះ តារាសម្តែង អេដវីន ត្រូវបានកោះហៅទៅកាន់តុលាការ ក្រោយពីប្រើហិង្សាវាយដំអ្នកនាង សុទ្ធ បញ្ចកា ។ ជាមួយគ្នានេះ មហាជនអ្នកគាំទ្រតារាប្រុសរូបនេះក៏កំពុងចង់ដឹងណាស់ថា តើទុក្ខទោសរបស់លោកទៅជាយ៉ាងណា ?
បើទោះជាមហាជនជាច្រើន ហាក់ខឹងសម្បានឹងទង្វើដាក់គូស្នេហ៍យ៉ាងឃោឃៅក៏ព្រោះភ្លើងប្រចណ្ឌក្តី ក៏នៅមានមហាជនមួយចំនួនក៏កំពុងនឹកគិតពីរូបលោកដូចគ្នា ដែលនឹងត្រូវមកជាប់បណ្តឹងក្រោយការប្រើហិង្សាលើគូស្នេហ៍ ស្របពេលក្នុងគ្រួសារលោកផ្ទាល់កំពុងជួបប្រទះរឿងរ៉ាវជីវិតគួរឱ្យរន្ធត់នោះ ។
កន្លងមកមហាជនអ្នកគាំទ្រក៏បានដឹងមកហើយថា ម្តាយរបស់លោក អេដវីន មានជំងឺមហារីក ហើយមកទល់ពេលនេះស្របពេលដែលលោកកំពុងជាប់ពាក្យបណ្តឹងផងនោះ ជំងឺរបស់ម្តាយរបស់តារាប្រុសរូបនេះក៏កំពុងឈានដល់តំណាក់កាលចុងក្រោយផងដែរ ដែលធ្វើឱ្យតារាប្រុសរូបនេះវិលវល់យ៉ាងខ្លាំង ។ នេះបើតាមការបញ្ជាក់ពីអ្នកនាង សុទ្ធ បញ្ចកា កាលពីពេលថ្មីៗនេះ ៕