អេដវីន ត្រូវតុលាការសម្រេចចោទពីបទប្រើហិង្សា អាចជាប់ទោសដល់ ៥ ឆ្នាំ ពិន័យលុយ ៤ ទៅ ១០ លានរៀល
កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែង អេនវីន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការពាក់ព័ន្ធនឹងការអំពើហិង្សាលើគូស្នេហ៍ គឺអ្នកនាង សុទ្ធ កញ្ចកា បង្ករបួសស្នាមលើដងខ្លួនយ៉ាងច្រើន ដោយការវាយដោយខ្សែក្រវ៉ាត់ និង ច្រានទម្លាក់ពីលើជណ្តើរនោះ ។
យ៉ាងណាមិញ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នេះ តារាប្រុសខាងលើនេះក៏ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទហិង្សាដោយសហព័ទ្ធ តាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយពីសម្រេចចោទប្រកាន់ហើយនោះ សំណុំរឿងក្តីរបស់តារាសម្តែង អេដវីន នឹងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរបន្តតាមនិតិវីធីផងដែរ ។ នេះបើតាមការឱ្យដឹងពីអយ្យារអមសាលាដំបូងរាជធានីភ្នំពេញ ។
គួរឱ្យដឹងថា យោងតាមមាត្រា ២២២ បើតុលាការរកឃើញថាជនដៃឆ្នើមបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ អ្នកប្រព្រឹត្តនឹងត្រូវជាប់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំ និង ពិន័យជាប្រាក់ពី ៤ លានរៀលទៅ ១០ លានរៀល ៕