Ying Ratha តារាស្រីថៃទីមួយ បង្ហោះសារទាំងអួលអាក់ ក្រោយករណីផ្ទុះឆេះដ៏កក្រើកនៅថៃ
ថ្មីៗនេះ ប្រទេសថៃបានជួបហេតុការណ៍អគ្គិភ័យមួយមិនធ្លាប់មាន បានធ្វើឱ្យប្រជាជនដែលរស់នៅក្បែរទីតាំងនោះរងការប៉ះពាល់យ៉ាងខ្លាំង ទាំងលំនៅដ្ឋាន និង សុខភាព ដែលបណ្តាលមកពីសារធាតុគីមីទាំងនោះ ។
ក្រោយហេតុការណ៍នោះបានកើតឡើង ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ នេះ ស្រាប់តែលេចមុខតារាស្រី Ying Ratha ជាតារាស្រីដំបូងគេបង្អស់បានចេញមុខបង្ហោះសារលើកម្លាំងចិត្តដល់បងប្អូន ក៏ដូចជាសមត្ថកិច្ចដែលបានខិតខំប្រឹងប្រែងដើម្បីជួយដល់ប្រជាជនដែលស្ថិតក្នុងហេតុការណ៍អគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយនោះ ។
លើសពីនេះទៅទៀត នាងបានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ មេត្តាជួយឈឺឆ្អាលរឿងប្រជាជននៅកន្លែងកើតហេតុទាំងនោះផងដែរ ដោយសុំឱ្យរដ្ឋមេត្តានាំយកពួកគេទៅត្រួតពិនិត្យសុខភាព ព្រោះអ្នកទាំងអស់នោះអាចនឹងទទួលរងផលប៉ះពាល់ដោយសារតែផ្សែងគីមី បណ្តាលឱ្យមានផលប៉ះពាល់ដល់បញ្ហាផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរនោះ ។
យ៉ាងណាមិញ ក្រោយពីតារាស្រីនាង Ying Ratha បង្ហោះសាររៀបរាប់យ៉ាងទទូចបែបនេះ មានមហាជនអ្នកគាំទ្រមិនតិចនោះឡើយ បានស្ងើចសរសើរពីទឹកចិត្តឈឺឆ្អាលរបស់នាងក្នុងនាមជាប្រជាជនថៃដូចគ្នា ៕