សោកសៅណាស់! អ្នកសិល្បៈ ៣ រូប ជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់ ក្នុងថ្ងៃតែមួយ
នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការតក់ស្លុតទាំងព្រឹក ក៏ព្រោះតែសិល្បករ-ការិនី ចំនួន ៣ រូប បានបង្ហោះសារកាន់ទុក្ខព្រោងព្រាត ក្រោមមូលហេតុបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។
ក្នុងនោះដែរ មានដូចជា ពិធីការិនីឆ្នើម អ្នកនាង យុគ ចិន្តា តារាចម្រៀង លោក គូម៉ា និង តារាកំប្លែង លោក ម៉ាដូណា ជាដើម ។
១- អ្នកនាង យុគ ចិន្តា
ពិធីការិនី យុគ ចិន្តា បានបាត់បង់អ្នកម្តាយជាទីស្រឡាញ់នៅយប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១។ អ្នកនាង បានទម្លាយប្រាប់ទាំងទឹកភ្នែកថា អ្នកម្តាយរបស់អ្នកនាង មិនបានឈឺធ្ងន់ធ្ងរអ្វីនោះឡើយ។ នេះបើតាមការឱ្យដឹងពីពិធីការិនី ឌួង ហ្សូរីដា ។
២- លោក គូម៉ា
តារាចម្រៀង គូម៉ា បានបង្ហោះសារឱ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះ ថាលោកបានបាត់បង់ម្តាយមីងបង្កើត មរណភាពដោយរោគាពាធ ។
៣- លោក ម៉ាដូណា
តារាកំប្លែង ម៉ាដាណូ បានបង្ហោះសារកាន់ទុក្ខយ៉ាងតក់ស្លុត នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ ដូចគ្នាដែរ ព្រមទាំងបង្ហោះរូបកាលពីកុមារភាពជួបជុំក្រុមគ្រួសាររបស់លោក និងសរសេរសាររំជួលចិត្តថា «ចង់គាំងបេះដូង» លោកមិនទាន់បញ្ជាក់ថា តើសមាជិកណាមួយនៅឡើយទេ ដែលបានទទួលមរណភាពនោះ៕