អ្នកគាំទ្របារម្ហ ក្រោយឃើញ ពាក់មី ស្រកទម្ងន់ខ្លាំង ធ្វើឱ្យគ្រប់គ្នាចោទសួរបែបនេះ
មហាជននិយមតាមដានការងារសិល្បៈ និង ជីវិតឯកជនរបស់តារាកំប្លែង ពាក់មី ប្រាកដជាធ្លាប់បានឃើញមកហើយ ពីមុខមាត់រូបរាងរបស់តារាកំប្លែងរូបនេះ ដែលតែងមានមាឌធំ គីឡូធ្ងន់ជាច្រើនឆ្នាំហើយនោះ ។ យ៉ាងណាមិញ ស្រាប់តែរយៈពេលប្រមាណជិត ៤ ខែនេះ នាយពាក់មី ហាក់ស្រកទម្ងន់ប្លែក ធ្វើឱ្យមហាជនអ្នកគាំទ្រឆ្ងល់ខ្លាំង រហូតម្នាក់ៗលើកជាសំណួរ សាកសួរទៅកាន់តារារូបនេះជាច្រើន។
ជាក់ស្តែង បើក្រឡេកទៅមើលរូបភាពរបស់ តារាកំប្លែងរូបនេះកាលពីអំឡុងខែមេសា ឆ្នាំ ២០២១ កន្លងមក មហាជនអ្នកលេងបណ្តាញសង្គមបានឃើញ នាយ ពាក់មី ហាក់នៅមានសាច់ឈាម ពោលគឺនៅធាត់នៅឡើយ តែស្រាប់តែប៉ុន្មានខែចុងក្រោយ ដោយគិតចាប់ពីខែឧសភា មកដល់ខែកក្កដា ឆ្នាំ ២០២១ នេះ លោកមើលទៅហាក់ស្រកទម្ងន់ខ្លាំង ។
ក្រោយពីឃើញរូបភាព ស្រកទម្ងន់ខុសប្លែកពីមុនហើយនោះ មហាជនជាច្រើនក៏បានចូលរួមខមមិននៅលើរូបភាពរបស់ នាយពាក់មី ថា «ហេតុអ្វីស្រកគីឡូ?» «នាយពាក់មី ឈឺ ឬ យ៉ាងណា?» ជាដើម ។ តែយ៉ាងណាក៏ដោយ បើតាមមើលស្ថានភាពការរស់នៅប្រចាំថ្ងៃរបស់តារាកំប្លែងខាងលើ ហាក់មើលទៅសុខភាពលោក រឹងមាំដូចដើមនោះទេ ក៏ព្រោះតែលោកនៅតែបង្ហាញវត្តមានៅលើវិថីសិល្បៈ និង ការងារសង្គមស្ទើររៀងរាល់ថ្ងៃដូចដើម ហើយចំណុចនេះក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនលើកឡើងថា អាចមកពី នាយពាក់មី ចង់សម្រកទម្ងន់ផង និង ប្រឹងប្រែងហាត់ប្រាណផងមិនដឹង ទើបធ្វើឱ្យលោកស្គមបែបនេះ ៕