Kootee យំគគ្រូកផ្ញើពាក្យទាំងនេះទៅ Chompoo ក្រោយជាសះស្បើយពីកូវីដ-១៩ (វីដេអូ )
មួយរយៈចុងក្រោយដែលជំងឺកូវីដ-១៩ បានចូលទៅវាយលុកនៅក្នុងពិភពសិល្បៈថៃ មានតារាមិនតិចទេ ដែលបានឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។ ក្នុងនោះ ក៏មានតារាកំប្លែងលោក Kootee ម្នាក់ផងដែរ ដែលបានឆ្លងជំងឺកូវីដ-១៩ ។
បន្ទាប់ពីឆ្លងជំងឺដ៏គួរឱ្យខ្លាចនេះហើយ លោកក៏បានសម្រាកព្យាបានៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃ។ លុះរហូតដល់ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ លោក Kootee ក៏បានបង្ហើបថា លោកបានជាសះស្បើយពីជំងឺកូវីដ -១៩ ហើយ។ នេះអាចជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រ ក៏ដូចជាមិត្តៗរួមអាជីពជាមួយលោក។
ដោយឡែក ស្រាប់តែនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២១ នេះ Kootee ស្រាប់តែចេញមុខ Live Video ទាំងទឹកភ្នែក រៀបរាប់ទុក្ខលំបាក ក៏ដូចជាអ្នកចិត្តធម៌ ដែលបានជួយដល់រូបលោក អំឡុងពេលសម្រាកព្យាបាលជំងឺកូវីដ នាពេលកន្លងមក។
ក្នុងនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ លោកក៏បាននិយាយទាំងអួលដើមក ទៅកាន់តារាស្រី Chompoo Ariya ថា « និយាយដល់ Chompoo ធ្វើឱ្យលោកហូរទឹកភ្នែក។ លោកពិតជាអរគុណខ្លាំងណាស់។ ពួកយើងធ្លាប់រួមការងារជាមួយគ្នាតាំងពី Chompoo មិនទាន់រៀបការ រហូតពេលនេះមានកូន មានស្វាមីហើយ តែនាងនៅតែមិនភ្លេចយើង។ បើទោះបីជា នាងក្លាយជាសេដ្ឋីក៏ដោយ តែនាងនៅតែងខលសួរសុខទុក្ខលោក មិនដែលដាច់ឡើយ។ ហើយថែមទាំងបានផ្ញើថ្នាំចិនសម្រាប់ព្យាបាលកូវីដ-១៩ ឱ្យលោកលេបថែមទៀតផង។ អគុណណាស់សម្រាប់ទឹកចិត្ត ដែលមិនអាចកាត់ថ្លៃបានមួយនេះ» ។
ឃើញបែបនេះ ហើយកាន់តែធ្វើឱ្យមហាជនស្រឡាញ់ និង គាំទ្រដល់តារាស្រី Chompoo Ariya លើសដើម ព្រោះមិនត្រឹមតែជាតារាល្បីទេ តែនាងជាតារាស្រីដែលមានទឹកចិត្តល្អបំផុត ចេះជួយមិត្តភក្ដិសិល្បៈ ក្នុងគ្រាមានអាសន្នថែមទៀតផង៕